១០​ថ្ងៃនៅកំពង់ធំ


ប្រហែលខ្ញុំមិនដែល​បាន​និយាយ​នៅទីនេះទេ កាលពីឆ្នាំពី២០១៥ ខ្ញុំធ្លាប់​មក​ធ្វើ​ការ​នៅ​កំពង់ធំ​១៥ថ្ងៃ។ ឆ្នាំ​នេះវិញ (២០២១) ខ្ញុំបានមកធ្វើការម្ដងទៀត​សរុប​១០​ថ្ងៃ។ កាលពីឆ្នាំ២០១៥នោះ មកធ្វើការសិក្សា «អំពីការចូលវស្សារបស់​ព្រះ​សង្ឃ​នៅ​ខេត្ត​កំពង់ធំ» ក្នុង​គម្រោង​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​ជប៉ុន​មួយ។ ខ្ញុំ​បាន​ទៅ​វត្ត​ជិត១០០ (?) តែ​អត់​សូវ​បាន​ទៅ​ប្រាសាទ​ទេ។ ម្ដង​នេះវិញ ខ្ញុំ​បាន​នាំនិស្សិត​បុរាណ​វិទ្យា​មកធ្វើ​កម្ម​សិក្សា​នៅ​ខេត្ត​កំពង់ធំ បន្ទាប់​មក​បន្តការងារ​នៅ​សំបូរ​ព្រៃគុកដែល​ជា​គម្រោង​សហការគ្នា​រវាង​អាជ្ញាធរ​ជាតិ​សំបូរព្រៃគុក និង​សាកលវិទ្យាល័យ​ពីរ​នៅ​ប្រទេស​កម្ពុជា ជាមួយនិង​សាកលវិទ្យាល័យ​នៅ​ជប៉ុន។

ចេញដំណើរនៅ​ព្រឹក​ថ្ងៃចន្ទទី២២ យើងបានឈប់នៅប្រាសាទភ្នំជើងព្រៃ ដោយបានទៅមើលទាំងភ្នំព្រះបាទ និងភ្នំធំ។ បន្ទាប់មកយើងបានបន្តទៅ ប្រាសាទគុកនគរ និងហូបបាយថ្ងៃត្រង់នៅទីនោះតែម្ដង។ ចេញពីនោះ យើងបានទៅឃុំត្នោតជុំ ដែលនៅទីនោះមានប្រាសាទចំនួនពីរ ដែលអ្នកស្រុកហៅ «គុកខាងលិច» និង «គុកខាងជើង»។ តាមការពិនិត្យមើល​រចនាបថ គុកខាងជើងមាន​អាយុកាលចាស់ជាងគុកខាងលិច ព្រោះយើងឃើញមានផ្ដែររចនាបថ​សំបូរព្រៃគុក (ស.វ.ទី៧) ក៏​ដូចជា​រូប​ព្រះ​គោតូចមួយនៅនឹងប្រាសាទ ឯគុកខាងលិច​វិញទំនងជា​សង់​នៅ​ស.វ.ទី១០ តាម​ការពិនិត្យ​រូបរាង​សំណង់ និង​ផ្ដែរដែល​មាន​នៅទីនោះស្រាប់។ គួរឱ្យ​កត់​សម្គាល់​ដែរថា នៅគុកខាងជើងមាន​ការ​កែប្រែក្រោយ​មក​ទៀត​នៅ​ដើម​ស.វ.ទី១៤ ដោយមាន​គេ​ចារ​សិលាចារឹក និងមាន​ឆ្លាក់ជារូបព្រះពុទ្ធឈរនៅលើ​ជញ្ជាំង​ប្រាសាទ​សរុប​ចំនួន​៥ ដោយ​នៅ​ខាង​កើត​មាន​ពីរ​អម​សង​ខាង​ទ្វារ។ នៅក្បែរ​នោះដែរ យើង​ឃើញ​មាន​ដើម​ចារ​មួយ​ដើម​ ដែល​ជម្រុះផ្កា​ដ៏​ស្អាត​របស់វា​រៀងរាល់​រដូង​ប្រាំង។

ចេញពីនោះមក យើង​បាន​ទៅប្រាសាទនៅភូមិប្រាសាទ (ទៅច្រើនដងហើយ) និងវត្តពោធិវាំង ដែល​មាន​ប្រាសាទតូច​មួយ​ហៅថា «គុកវាំង»។ ចប់ពីពីរទីតាំងនេះ យើង​បន្តទៅ​សម្រាក​នៅ​ក្រុងកំពង់ធំ។ ថ្ងៃទី២នៃកម្មសិក្សា យើងបានទៅរមណីយដ្ឋានសំបូរព្រៃគុក (ចាំសរសេរនៅពេលក្រោយ) និងត្រឡប់មក​មើល​សារមន្ទីរខេត្ត​កំពង់ធំ​មុន​នឹង​ត្រឡប់​ទៅ​ភ្នំពេញ​វិញ។ ចំណែក​ខ្ញុំ​នឹង​និស្សិត​ប្រាំនាក់ទៀត ចុះនៅ​កំពង់ធំ​ព្រោះ​ត្រូវ​ចូលរួមការងារ​ដូច​បាន​ប្រាប់ពីខាង​លើ​ ចំនួន​មួយសប្តាហ៍ទៀត។ ព្រឹកថ្ងៃ២៤ មុននឹង​រង់ចាំ​ក្រុមការងារ​ដទៃ​ទៀត​ដែល​ត្រូវ​មក​ធ្វើ​ការ ខ្ញុំ​ក៏​ឈ្លៀត​បាន​ទៅប្រាសាទគុករការ​ដែល​នៅ​មិនឆ្ងាយប៉ុន្មាន​ពី​ក្រុងកំពង់ធំ ចូលតាម​ខ្លោងទ្វារវត្ត​ស្រយ៉ូវ។ ពីថ្ងៃទី២៥ខែកុម្ភៈ មកដល់ថ្ងៃ០២ខែមិនា គឺខ្ញុំជាមួយនិស្សិតប្រាំនាក់ធ្វើការ (មើលរូបទៅ​ដឹង​ថា​ធ្វើការ​អ្វី​ហើយ) នៅប្រាសាទសំបូរ (តាងដោយ​អក្សរ N) នៅរមណីយដ្ឋានសំបូរព្រៃគុក។

រឿងតភាគនៅមានច្រើនទៀត សូមរង់ចាំអានពេលក្រោយ!

អានបន្ថែម៖

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់, ដំនើរកំសាន្ត, ប្រាសាទ​​បុរាណ​នៅ​កម្ពុជា and tagged , , , . Bookmark the permalink.

1 Response to ១០​ថ្ងៃនៅកំពង់ធំ

  1. Pingback: ប្រាសាទត្នោតជុំ (ខាងជើង) | តាម៉ាប់ យាយម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s