ប្រាសាទនៅក្រុម (N) ផ្នែកក្នុងកំពែង


ប្រកាស​នេះ​បង្ហាញ​ប្រាសាទ​ចំនួន៩ដែល​ស្ថិត​នៅក្នុង​​កំពែង​ថ្ម​បាយ​ក្រៀម ​និង​កំពែង​ឥដ្ឋ​​នៃ​ក្រុម​ប្រាសាទ​សំបូរ (N)។ ប្រាសាទទាំង៩នោះ​មាន៥​ស្ថិត​នៅស្ថិត​នៅ​ក្រៅ​កំពែង​ឥដ្ឋ និង​៤​ទៀត​ស្ថិត​នៅ​ក្នុង​កំពែង​ឥដ្ឋ។ យើង​ក៏​មើល​ឃើញ ប្រាសាទ​ស្រង់​ព្រះ (N22) ស្ថិត​នៅ​ខាង​អាគ្នេយ៍​កំពែងក្នុង​​ផែនទី​នេះ (ប្រកាសមុនមិន​មាន​បង្ហាញ​ក្នុង​ផែន​ទី)។ បើ​មើល​លើ​ផែន​ទីវិញ ទីតាំង​ដែល​មាន​ចំណុច​ដិត​ពណ៌ក្រហមជា​ប្រាសាទ​ដែល​នៅ​មាន​រូបរាង ឯ​ទីតាំង​ដែល​មាន​ចំណុច​ដិត​ពណ៌​ស​ជា​ប្រាសាទ​ដែល​បាត់​រូប​រាង។

ផែនទីប្រាសាទក្នុងកំពែង

N7 ​ជាប្រាសាទ​នេះធ្វើ​ពីឥដ្ឋ​ មាន​រាង​ប្រាំ​បី​ជ្រុង​ បែរ​ទៅ​កើត ដោយ​មាន​ទ្វារ​ពីរ​ជាន់ មួយ​គឺ​ទ្វារ​ខាង​ក្នុង និង​មួយ​ទៀត​ជា​ទ្វារ​យ៉​ដែល​លយ​ចេញ​មក​ក្រៅ។ ប្រាសាទ​នេះ​ស្ថិត​នៅ​ផ្នែក​ខាង​ក្នុង​កំពែង​ឥដ្ឋ និង​ស្ថិត​នៅ​ទិស​និរតី​នៃ​ប្រាសាទ​ធំ N1។ ក្រៅពី​រាង​ប្រាំ​បី​ជ្រុង​ដែល​មាន​តែ​មួយ​គត់​នៅ​ក្នុង​ក្រុម​ខាង​ជើង​នេះ ប្រាសាទ​នេះ​ក៏​មាន​ចម្លាក់​ប្រាសាទ​អណ្ដែត​​ចំនួន​៧​ផ្ទាំង​ដែល​បាន​ទិដ្ឋ​ភាព​ដ៏​រស់​រវើក​​ផ្សេងៗ​គ្នា។

N8 ជាប្រាសាទ​នេះធ្វើ​ពីឥដ្ឋ​ មាន​រាង​​បួន​ជ្រុង​ បែរ​ទៅ​កើត ដោយ​មាន​ទ្វារ​ពីរ​ជាន់ មួយ​គឺ​ទ្វារ​ខាង​ក្នុង និង​មួយ​ទៀត​ជា​ទ្វារ​យ៉​ដែល​លយ​ចេញ​មក​ក្រៅ។ ប្រាសាទ​នេះ​ស្ថិត​នៅ​ផ្នែក​ខាង​ក្នុង​កំពែង​ឥដ្ឋ និង​ស្ថិត​នៅ​ទិស​ពាយ័ព្យ​​នៃ​ប្រាសាទ​ធំ N1។ ប្រាសាទ​នេះ​មិន​មាន​ក្បាច់​ប្រាសាទ​អណ្ដែត​លម្អ​នោះទេ តែ​នៅ​ខាង​មុខ​ប្រាសាទគេ​ឃើញ​មាន​ជើង​ទម្រ​​រាង​៨​ជ្រុង​ចំនួន​ពីរ និង​ជើង​ទម្របាក់បែក​មួយ​ទៀត។

N9 ជាប្រាសាទ​នេះធ្វើ​ពីឥដ្ឋ​ មាន​រាង​​បួន​ជ្រុង​ បែរ​ទៅ​ត្បូង ដោយ​មាន​ទ្វារ​ពីរ​ជាន់ មួយ​គឺ​ទ្វារ​ខាង​ក្នុង និង​មួយ​ទៀត​ជា​ទ្វារ​យ៉​ដែល​លយ​ចេញ​មក​ក្រៅ។ ប្រាសាទ​នេះ​ស្ថិត​នៅ​ផ្នែក​ខាង​ក្នុង​កំពែង​ឥដ្ឋ និង​ស្ថិត​នៅ​ទិស​ឦសាន​នៃ​ប្រាសាទ​ធំ N1។ ប្រាសាទ​នេះ​មិន​មាន​ក្បាច់​ប្រាសាទ​អណ្ដែត​លម្អ​នោះទេ តែ​នៅ​ខាង​ក្នុង​ធ្លាប់​តម្កល់​រូប​នាង​ទុគ៌ាមួយ​ (រូប​ដែល​ឃើញ​សព្វ​ថ្ងៃ​ជា​រូបចម្លង ឯ​រូប​ពិត​រក្សា​ទុក​នៅ​សារមន្ទីរជាតិ)។

N10 ជាប្រាសាទ​នេះធ្វើ​ពីឥដ្ឋ​ មាន​រាង​​បួន​ជ្រុង​ បែរ​ទៅជើង ដោយ​មាន​ទ្វារ​ពីរ​ជាន់ មួយ​គឺ​ទ្វារ​ខាង​ក្នុង និង​មួយ​ទៀត​ជា​ទ្វារ​យ៉​ដែល​លយ​ចេញ​មក​ក្រៅ។ ប្រាសាទ​នេះ​ស្ថិត​នៅ​ផ្នែក​ខាង​ក្នុង​កំពែង​ឥដ្ឋ និង​ស្ថិត​នៅទិស​អាគ្នេយ៍​នៃ​ប្រាសាទ​ធំ N1។ ប្រាសាទ​នេះ​មិន​មាន​ក្បាច់​ប្រាសាទ​អណ្ដែត​លម្អ​នោះទេ តែ​នៅ​ខាង​ក្នុង​ធ្លាប់​តម្កល់​រូប​ហរិហរ​មួយ​ (រូប​ដែល​ឃើញ​សព្វ​ថ្ងៃ​ជា​រូបចម្លង ឯ​រូប​ពិត​រក្សា​ទុក​នៅ​សារមន្ទីរជាតិ)។ នៅ​ជាប់​ខាង​លិច​តួ​ប្រាសាទ​ មាន​លំនាំ​អាច​ជា​តួប្រាសាទ​មួយ​ទៀត​ដែល​សល់​តែ​គ្រិះ។

N11, N12, N13 ជា​ក្រុម​ប្រាសាទ​​ឥដ្ឋ​សន្ធឹង​ពីត្បូង​ទៅ​ជើង​ ស្ថិត​នៅខាង​លិច​កំពែង​ឥដ្ឋ​។ ប្រាសាទ​ទាំង​បី​នេះ​បែរ​មុខ​ទៅ​ខាង​កើត។ ក្នុង​ចំណោម​ប្រាសាទ​ទាំង​បី​នេះ​មាន​តែ​ N11 ទេ​ដែល​នៅ​ល្អ​ជាង​គេ ព្រម​ទាំង​មាន​ផ្ទាំង​ចម្លាក់​ប្រាសាទ​អណ្ដែត​​ផង ឯ​ N12 និង N13 នៅ​កប់​ក្នុង​គំនរ​ឥដ្ឋ​មិន​ទាន់​ទទួល​ការ​អភិរក្ស និង​ជួស​ជុល​នៅឡើយ​ទេ។

N14-1 ជាប្រាសាទ​ស្ថិត​នៅ​ទិស​អាគ្នេយ៍​កំពែង​ឥដ្ឋ។ ប្រាសាទ​នេះ​តូច​ ធ្វើអំពី​ឥដ្ឋ​បែរ​មុខ​ទៅ​កើត។ N14-2 ជា​ប្រាសាទ​ស្ថិត​នៅ​ទិសខាង​ជើង​ប្រាសាទ N9 តែ​នៅ​ក្រៅ​កំពែង​ឥដ្ឋ។ ប្រាសាទ​នេះ​បាក់​បែក​ខូច​អស់ក្លាយ​ជាទួល លុះ​ដល់​ពេល​គេ​ធ្វើ​កំណាយ គេ​ក៏​ប្រទះ​ឃើញ​លិង្គមួយ​ធ្វើ​ពី​ថ្ម​ ក្វាត (Quartz) ស្ថិត​នៅ​លើ​ជើង​ទម្រ​មួយ។ សព្វ​​ថ្ងៃ​នេះ ជើង​ទម្រ​​នេះ​ក្លាយ​ជា​គូ​នឹង​លិង្គ​ថ្មី​មួយ​វិញ ពីព្រោះ​លិង្គ​ដើម​ត្រូវ​យក​ទៅ​រក្សា​ទុក​នៅសារ​មន្ទីរ​ដើម្បីការពារ។

សូមរកអានបន្ថែម៖

  • Bruguier, B., (2011) Guide Archéologique du Cambodge : Sambor Prei Kuk et le Bassin de Tonle Sap, tome II, 242p.
  • ម៉ង់ វាលី (2021) កំពង់ធំ ប្រវត្តិសាស្ត្រ និងប្រាសាទបុរាណ, 394p.

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា and tagged , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s