ផ្លូវកណ្ដាល


ផ្លូវកណ្ដាល? ខ្ញុំជឿថានរណាក៏ធ្លាប់​ឮ​ដែរ ហើយ​គេ​តែង​តែ​បង្ហាញ​​ជា​គំនូរ​តាម​វត្ត​ ឈុត​ព្រះ​ឥន្ទ​ចុះ​មក​លេង​ចាប៉ី​ថ្វាយ​ព្រះ​សិទ្ធិត្ថ​ដែល​កំពុង​ធ្វើ​ទុក្ខ​កិរិយា។ រូប​ខាង​ក្រោម​នេះ​ជា​ស្នាដៃ​បញ្ចប់​សារណា​និស្សិត​មហា​វិទ្យាល័យ​សូន​រូប​ ឯកទេស​ចម្លាក់ទំនើប តាំង​ទុក​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ។ ​គួរ​ឱ្យ​សោក​ស្ដាយ​ដែល​​​មិន​ឃើញ​មាន​ផ្លាក​បញ្ជាក់​បន្ថែម។ យ៉ាងណា​យើង​​ងាក​ទៅ​មើល​និយម​ន័យ​ «ផ្លូវ​កណ្ដាល​» វិញ។

«ខែ្សចាប៉ីនៅពេលដែលរឹតតឹងពេកវាដាច់ បើរឹតមិនដល់វាទៅជាភ្លាវ
ដូច្នេះមានតែសំឡេងដែលរឹតត្រឹមត្រូវល្មមទេ ដែលនៅពេលលេងទៅវាពីរោះ»

មជ្ឈិមាបដិបទា ប្រែថា សេចក្តីប្រតិបត្តិជាកណ្តាល ការប្រតិបត្តិជាមធ្យមឬផ្លូវកណ្តាល មានន័យថា គឺជាការប្រតិបត្តិដែលចៀសវាងការជ្រុលនិយមទាំងសងខាង មិនតឹងហួសហេតុពេកនិងមិនធូររលុងពេក។ មជ្ឈិមាបដិបទា គឺសម្រាប់ប្រតិបត្តិ អរិយដ្ឋង្គិកមគ្គ ពោលគឺ ផ្លូវមាន​អង្គ​៨ដ៏​ប្រសើរ​ ដែល​មាន៖ សម្មាទិដ្ឋិ (ការយល់ដឹងត្រូវ), សម្មាសង្កប្បៈ (ការត្រិះរិះត្រូវ), សម្មាវាចា (ការនិយាយត្រូវ), សម្មាកម្មន្តៈ (ការប្រព្រឹត្តត្រូវ), សម្មាអាជីវៈ (ការប្រកប​របរ​ចិញ្ចឹមជីវិត​ត្រូវ), សម្មាវាយាមៈ (ការព្យាយាម​ត្រូវ), សម្មាសតិ (ការពិចារណាត្រូវ) និងសម្មាសមាធិ (ការតាំងចិត្តត្រូវ)។

អង្គទាំង៨នេះ មានឥទ្ធិពលទៅលើដំណើរជីវិតរបស់មនុស្សជានិច្ច បើអង្គទាំង៨នេះប្រព្រឹត្តទៅក្នុងលក្ខណៈជាកណ្តាល ជាមធ្យម និងល្អ ដំណើរជីវិតនោះក៏នឹងមានសេចក្តីសុខផុតពីទុក្ខបានដែរ៕

តែ​រឿង​មួយ​ទៀត​ដែល​គួរ​បញ្ជាក់​គឺ «ផ្លូវកណ្ដាល» ខុសពី «កណ្ដាលផ្លូវ»។
***

អាន​បន្ថែម៖

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ទស្សនវិជ្ជា and tagged , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s