មានអ្វីជូនពរខ្លួនឯង?


ថ្ងៃនេះខ្ញុំចាស់មួយឆ្នាំទៀតហើយ ហើយខ្ញុំក៏មិនដឹង​ថា​ខ្លួន​ឯងរស់​បាន​យូរ​ប៉ុណ្ណា​ទៀត​ដែរ (ប្រហែល​ខ្ញុំ​ទុទិដ្ឋិ​និយម​បន្តិច​ក៏​ថា​បាន)។ បើ​ក្រឡេក​មើល​ទៅ​ដំណើរ​ជីវិត​នេះ តែ​មួយ​ប៉ប្រិច​ភ្នែក​ក៏​អស់​ ដូច​ជា​គ្មាន​អ្វី​ច្រើន​ ព្រោះ​ប្រហែល​មិន​ចាំ ឬ​ក៏​ព្រោះ «តើ​អ្វី​ជា​ការ​ចងចាំ?»។

ខ្ញុំ​ចាំបាន​ត្រួសៗ​ កាលពីតូច​នៅ​ជាមួយជីដូន ក្រោយមក​នៅ​ជា​មួយ​ប៉ាម៉ាក់ ហើយចេញមកភ្នំពេញ​នៅ​ចុង​ឆ្នាំ​២០០៧ ក្រោយ​ជាប់​បាក់ឌុប។ ខ្ញុំ​មិនដែល​ទៅ​នៅ​កំពង់ចាម​វិញ​ទេ​តាំង​ពី​ពេល​នោះមក។ ឃើញ​ទេ អនុស្សាវរីយ៍​ជិត​២០ឆ្នាំ​អី​ក៏​ខ្លី​ម៉្លេះ? ក្រោយ​មក​រៀន​អង់គ្លេស​ចប់ឆ្នាំ​២០១៣​ ដល់​ឆ្នាំ​២០១៤ទៅសៀមរាប​កន្លះឆ្នាំ​ មកវិញចូលរៀន​មួយ​មុខ​ទៀត។ រៀន​៤ឆ្នាំ​ចប់ បាន​បរិញ្ញ​បត្រ​ហើយ​ប្រឡង​ចូល​ក្រសួង​នៅឆ្នាំដដែល។ មួយ​ភ្លែត​ធ្វើ​ការ​បាន​ជិត​បី​ឆ្នាំ​ហើយ​ ដូច​មិនទាន់​ចេះ​កិច្ច​ការ​រដ្ឋបាល​អី​ផង។ តើ​ជីវិត​ដដែល​ៗបែប​នេះគួរ​ត្រូវ​ចង​ចាំ​គ្រប់​ពេល​ឬទេ?

តើ​អ្វី​ដែល​ខ្ញុំ​ចាំ​ជាង​គេ? ថ្ងៃកំណើត​ខ្លួនឯង ថ្ងៃកំណើត​ប្រពន្ធ ថ្ងៃកំណើត​កូន​ ថ្ងៃ​រៀប​ការ ត្រូវ​តែ​ចាំ។ ចុះ​ផ្សេងទៀត? កាល​ឆ្នាំ​២០១៧ ទៅ​បារាំង​៥​ខែ​ក៏​ដូច​ជា​មិន​ចាំ​អី​ណាស់​ណាផង… បើមើលមករូបខាង​ក្រោម​វិញ ៣ឆ្នាំ​រក​រូប​ខ្លួន​ឯង​មិន​បាន​១០​សន្លឹក​ផង ព្រោះរវល់តែថត​វត្ត​ ថត​ប្រាសាទ ថត​ទេសភាពព្រៃភ្នំ​ក្រំ​ថ្មទឹក​ធ្លាក់​ទឹក​ហូរ​ប្រដេញ បែរ​ជា​គ្មាន​រូប​ខ្លួន‌‌ឯង។

ចាប់ពី​ស្អែក​ទៅ គម្រប់អាយុ​ថ្មី សន្យា​នឹង​ខ្លួន​ឯង​ថា​ត្រូវ​មាន​រូប​ខ្លួនឯង​ឱ្យ​ច្រើនៗៗៗ

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់ and tagged , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s