20 of the world’s most beautiful Buddhist temples


នៅរវាង​ពាក់កណ្ដាលសតវត្សរ៍​ទី៦និងពាក់កណ្ដាល​សតវត្សរ៍​ទី៤ មុនគ្រឹស្តសករាជ ព្រះពុទ្ធសាសនាចាប់ផ្ដើម​កំណើត​នៅភាគ​ឦសាន​ប្រទេស​ឥណ្ឌា ហើយបន្ទាប់មក​សាយ​ភាយពាសពេញ​ទ្វី​បអាស៊ី និងជះឥទ្ធិពល​វប្បធម៌ និង​អារម្មណ៍​តាម​រយៈសិល្បៈ និងសំណង់។ បច្ចុប្បន្ន​នេះ ប្រជា​ជន​ប្រហែល​ជា​៥០០​លាន​នាក់​ជាពុទ្ធសាសនិក ដែល​ឈរ​លើ​គោលការណ៍ ចតុអរិយសច្ចៈ (សេចក្ដីពិតទាំង៤ដែលមិនក្លែងក្លាយ) និងចង់សម្រេច​និព្វាន។ ជាទូទៅ អ្នកទស្សនាគួរតែដោះស្បែកជើង ស្លៀកពាក់ជិតមិនបញ្ចេញ ឬឆ្លុះសាច់ ហើយរក្សាភាពស្ងៀមស្ងាត់នៅតាមទីតាំងវត្តអារ៉ាម​ទាំងនេះ។

Angkor Wat

©Author

១. អង្គរវត្ត, ប្រទេសកម្ពុជា សំណង់សាសនាដ៏​ធំបំផុត​ដែល​មនុស្ស​ធ្លាប់សាងសង់។ ពីដំបូងគេសាងសង់ប្រាសាទនេះ​ឧទ្ទិស​ដល់ព្រះនរាយណ៍​នៅ​សតវត្សរ៍​ទី១២ ក្រោយមកគេបានកែប្រែទីនេះទៅសាសនដ្ឋានពុទ្ធសាសវិញចាប់ពីសតវត្សទី១៦។ អង្គវត្ត​ ស្ថិត​នៅ​ក្នុង​ឧទ្យានអង្គរ ជាឧទ្យានបេតិកភណ្ឌពិភពលោកដែលមានទំ​ហំ​ដល់​ទៅ ៤០១ អា ដែលធ្លាប់ជារាជធានីនយោបាយ និងសាសនានៃប្រទេសកម្ពុជាកាលពីសតវត្សទី៩ដល់ទី១៥។

1280px-Borobudur-Temple-Park_Indonesia_Stupas-of-Borobudur-06

©CEphoto, Uwe Aranas

២. ប៊ូរូប៊ូឌូ (Borobudur) កោះជ្វា ប្រទេសឥណ្ឌូនេស៊ី។ ប្រាសាទ​នេះជាសំណង់ព្រះពុទ្ធសាសនាធំ​ជាង​គេ​នៅ​លើ​លោក ដែល​មាន​ចម្លាក់​ក្រឡោត​លើជញ្ជាំង​ចំនួន​៣០០០ផ្ទាំង ចេតិយ​ដែល​មាន​ចន្លោះ​ដូចចាក់ចាន់​​នៅ​លើ​តួ​ចំនួន​៧២ និងព្រះពុទ្ធរូបចំនួន៥០៤។ គេត្រូវដើរប្រមាណជា៤គីឡូម៉ែត្រកន្លះពីក្រោម​ទៅ​ដល់​កំពូល​លើ​ ប្រសិនបើ​ចង់​​ដើរ​ព័ទ្ធ​ជុំ​វិញ​៩ជុំ​ប្រាសាទ​​ដែល​មាន​៩ថ្នាក់​នេះ។

Ruins_of_Bagan,_1999

©Creative Commons

៣. បាហ្គាន (Bagan) ប្រទេសភូមា ជា​រាជធានីបុរាណនៃប្រទេសភូមាដែល​ធ្លាប់មាន​វត្ត​​ប្រមាណជា​ជាង១ម៉ឺន។ សព្វថ្ងៃនេះ តាម​ផ្លូវ​ដី​ដ៏ហុយ​​ដែល​រត់​កាត់អតីត​រាជធានី​នេះ យើង​ឃើញ​មាន​សំណង់ព្រះពុទ្ធសាសនា​ប្រមាណ ២០០០ ដែល​នៅ​សេស​សល់ដូចជា  Dhammayangyi ដែល​ជា​សំណង់ធំ​ជាងគេ និង Shwezigon សំណង់បិតមាស​ដំបូង​គេ​បំផុត​នៅ​ទីនេះ។

1280px-Temple_Wat_Xieng_Thong_-_Luang_Prabang_-_Laos

©Wikimedia Creative Commons

៤. វត្តសៀងថោង (Xieng Thong) ប្រទេសឡាវ។ វត្តសៀងថោងជា​កន្លែង​ដែល​គេ​អភិសេក​ព្រះរាជាឡាវ​កាល​ពីជំនាន់​នៅ​ជា​ព្រះរាជាណាចក្រ ក៏ដូច​ជា​កន្លែង​ធ្វើ​បុណ្យ​ចូល​ឆ្នាំ។ សៀងថោង អាច​ប្រែបាន​ថា «ទីក្រុងមាស» ឬ «ដើមឈើពោរពេញដោយ​ភ្លើង»។ នៅជញ្ជាំងវិហារ​ខាង​លិច​​មាន​គំនូររូប ថោង ឬដើមឈើ​ជីវិត។ ដំបូលវត្ត​ក្នុង​រចនាបថ​បែប​ឡាវហ្លួងប្រាបាង​ បះងរស្រួចឡើងទៅលើ​ដើម្បី​បណ្ដេញ​ព្រលឹង​ចង្រៃ។

Kee_monastery_Spiti_Valley

©Wikimedia Creative Commons

៥. វត្តឃី ​ហ្គុមប៉ា (Kye Gompa), ប្រទេសឥណ្ឌា។ តាំងពីគេករវត្ត​នេះ​តាំង​ពី​ជាង​មួយ​ពាន់ឆ្នាំ​មុន វត្ត​នេះ​តែង​តែ​រង​គ្រោះ​រាល់​មួយ​សតវត្សរ៍​ម្ដង ដោយ​សារ​ទាហាន​ ដោយ​សារ​អគ្គីភ័យ ជាពិសេស​គឺគ្រោះ​រញ្ជួយ​ដី​នៅ​ឆ្នាំ១៩៧៥។ ស្ថិត​នៅ​រយៈកម្ពស់ប្រមាណ ៤១០០ ម៉ែត្រលើនីវ៉ូទឹកសមុទ្រ ព្រះវិហារ​ដែល​ពោរពេញ​ទៅ​ដោយ​គំនូរ​នៅ​លើ​ជញ្ជាំង​នេះជា​ឧទាហរណ៍​មួយ​នៃ​ «វត្ត​បន្ទាយ» ក្នុង​ស្ថាបត្យកម្ម Pasada។ ជនបរទេស​អាច​ទៅ​រក្សា​សីល​នៅ​ទីនោះបាន។

tigers-nest-bhutan1

©andbeyond.com

៦.​ វត្ត «រូងខ្លា» (Paro Taktsang), ប្រទេស Bhutan។ វត្ត Paro Taktsang នៅជ្រលង Paro ជា​វត្ត​​ស្ថិត​នៅជម្រាល​ភ្នំ​ដែល​អ្នកដំណើរ​ត្រូវ​ដើរ​កាត់​តាម​ជណ្ដើរ​ចោត​​កាត់​ទឹក​ធ្លាក់ កន្លែងគោះជួង និងហាងតែបែបទីបេ​មួយ។ គេនិយាយថា ព្រះសង្ឃបទ្ម​សម្ភវ ដែល​ជា​អ្នក​នាំ​ព្រះពុទ្ធសាសនា​មកប្រទេស​នេះ បាន​ជិះ​លើ​ខ្នង​ខ្លា​ញី​មួយ​ក្បាល​ហោះ​មក​​តាំង​សមាធិនៅ​វត្ត​នេះ​អស់រយៈពេល​បី​ឆ្នាំ​ ដូច្នេះទើបគេហៅ​វត្ត​នេះ​ថា វត្ត​រូងខ្លា។

Bodh_Gaya_1899

Bodh Gaya before 1899, ©Wikimedia Creative Commons

៧. វត្តមហាពោធិ (Mahabodhi) ប្រទេសឥណ្ឌា។  វត្តនេះជាទីតាំងដ៏សក្ការៈបំផុត​ចំពោះពុទ្ធសាសនិកដែល​តែង​តែ​ធ្វើ​ធម្មយាត្រា​មក​អស់​រយៈ​កាល​ជាង២០០០​ឆ្នាំហើយ។ គេនិយាយថា ដើមពោធិ៍​មួយដើម នៅ​ខាង​លិច​វិហារ​ជា​ពូជ​ដែល​ដុះ​តមកពី​ដើម​ពោធិ៍​ដំបូង​បំផុត​ដែល​ព្រះពុទ្ធគង់ជ្រក​ពេល​ដែល​ព្រះអង្គ​បាន​ត្រាស់​ដឹង។ មាន​ថ្ម​ជា​រាង​ស្លឹក​ឈូក​នៅ​តាម​ផ្លូវ​ដែល​គេ​និយាយ​ថាជា​ផ្កាឈូកដែល​​បាន​ដុះ​ឡើង​ដើម្បី​ទ្រព្រះបាទព្រះពុទ្ធអង្គ​ពេល​ព្រះអង្គនិមន្ត។

កន្លែងគេមាន២០ តែខ្ញុំស្រង់តែ៧ ព្រោះត្រូវភ្នែក​តែ៧។ ស្រង់ពី National Geographic : 20 beautiful Buddhist temples around the world

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ដំនើរកំសាន្ត and tagged , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s