ពោតជ័យលាភី


Prize winning corn from the ECLC garden. Photo courtesy of Jason Corwin

នៅតំបន់នេះមានកសិករម្នាក់ដែលទទួលរង្វាន់ជ័យលាភីរាល់ឆ្នាំដោយឈ្នះការប្រកួតប្រជែងផលិតផលកសិកម្មពោលគឺ ពោត។ នៅថ្ងៃប្រកាសលទ្ធផលនៅឆ្នាំនេះ គាត់ក៏ទទួលបានរង្វាន់ជ័យលាភី​ដូច​មុនៗទៀត។

អ្នកព័ត៌មានម្នាក់បានសម្ភាសគាត់។ កសិករយើងបានប្រាប់អ្នកព័ត៌មានថា គាត់តែងតែចែកពូជពោតសម្រាប់ការបង្ករបង្កើនផលនៅឆ្នាំក្រោយ​ទៀត​ជា​មួយ​កសិករ​ជិតខាង។

អ្នកព័ត៌មានភ្ញាក់ផ្អើល​មែន​ទែន ហើយសួរថា ៖ «បើលោកចែកពូជពោតអញ្ចឹង លោកមិនខ្លាចចាញ់គេនៅការប្រកួតប្រជែងផលិតផលកសិកម្ម​ឬទេ?»   កសិករ​ក៏ឆ្លើយថា ៖ «តើ​លោកមិនដឹងទេឬ? ខ្យល់តែងតែបក់​លម្អងពីផ្លែពោតទុំវិលវល់​ទៅ​វិញ​ទៅ​មក ហើយបើសិនបើពោតនៅចម្ការជាប់ចម្ការខ្ញុំជា​ពោតអន់ អញ្ចឹងថ្ងៃណាមួយពោតខ្ញុំនឹងក្លាយជាពោតអន់ដែរ​ ដូច្នេះបើខ្ញុំចង់ដាំពោតល្អ ខ្ញុំ​ត្រូវ​តែ​ជួយ​អ្នកជិតខាង​ឱ្យបានដាំពោតល្អដែរ។»

កសិករ​យើងដឹង​យ៉ាងច្បាស់​ថា ដើម្បីរីកចម្រើន គេត្រូវរិកចម្រើនទាំងអស់គ្នា។   ប្រសិនបើយើង​មើល​ទៅរឿងផ្សេងទៀត យើងអាច​និយាយបានថា ៖ នរណាដែល​ត្រូវការសន្តិភាព ត្រូវតែជួយអ្នកជុំវិញឱ្យទទួលបានសន្តិភាព​ដែរ។ នរណា​ដែល​ចង់​រស់​ដោយ​មិនមានក្ដីរង្កៀស​ចិត្ត ត្រូវ​ជួយអ្នកដទៃ​ដូច្នេះដែរ ពីព្រោះតម្លៃនៃជីវិតគឺការជួយអ្នកដទៃ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in រឿងខ្លី អប់រំចិត្ត​ គំនិត and tagged , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s