ប៉ៃលិន (2013)


ខ្ញុំស្ទើរភ្លេចអស់ទៅហើយថាខ្ញុំធ្លាប់ទៅ​ដល់ខេត្ត​ប៉ៃលិនម្ដង កាលនោះប្រហែលជានៅកំឡុងខែសីហា ឆ្នាំ២០១៣។ គិត​ទៅ​វិញ កាល​នោះ​ខ្ញុំ​គ្រាន់​តែ​ជា​ «កន្ទ្រើយ​» តោង​ បងកល្យាណ ទេ។ មុននឹងទៅដល់ប៉ៃលិននេះដូចជាជិះ​កាត់​ទៅ​សៀមរាប​ សម្រាក​នៅ​សៀម​រាប​មួយ​យប់ ទើប​ព្រឹក​ទី​២​ទៅ​បាត់​ដំបង។ ថ្ងៃទី២នេះ​ដូច​ជា​បាន​ទៅ​បាណន់​ផង ហើយ​ប្រហែល​បាយ​រួច​ទើប​ទៅ​ប៉ៃលិន។ ខ្ញុំ​មិនដែល​ស្គាល់​ប៉ៃលិន​ទេមុននោះ ធ្លាប់​ឮ​តែ​តាម​រឿង​ «កុលាបប៉ៃលិន» នោះឯង ដែល​ លោក ញ៉ុក ថែម ពូកែនិពន្ធ​ដោយ​ដាក់​សាច់​រឿង​ជាប់​នឹង​ទី​កន្លែងពិត រហូត​​នៅ​ពេល​សព្វថ្ងៃ​នេះ មាន​អ្នក​យល់​ឃើញ​ថា​ជា​រឿងពិត​មិនមែន​គ្រាន់​តែ​ជា​ប្រលោម​លោក។ មែនទែន​ទៅ​ខ្ញុំ​ដូច​ជា​ស្រពិច​ស្រពិល​មិន​ដឹង​ថា​សម្រាក​នៅ​បាត់​ដំបង​ប៉ុន្មាន​យប់​ផង ព្រោះ​បងកល្យាណ​គាត់​មក​ធ្វើ​ការ​ទេ។

តាមផ្លូវទៅប៉ៃលិន

ថ្ងៃ​ដែល​យើង​ទៅ​ខេត្ត​ប៉ៃលិន​នោះ មេឃ​ចុះអ័ព្ទ រលឹម​ស្រិចៗ។ តាម​ផ្លូវ យើងថាទៅចូលមើល ទឹកធ្លាក់៧ជាន់ តែចៃដន្យអីភ្លៀងប៉ុន្មាន​ថ្ងៃមុន​នាំឱ្យដាច់ផ្លូវ​នៅ​ដំណាក់​ទីប៉ុន្មាន​ក៏​មិន​ចាំ​ដូច្នេះ​ក៏​មាន​តែ​រូប​មួយ​នៅ​ខាង​ក្រោម​នេះ​ឯង។

ទឹកធ្លាក់​៧ជាន់ (មិនដឹង​ជាន់​ទីប៉ុន្មាន)

ចេញពីនោះ យើងនាំ​គ្នា​ទៅ​ភ្នំ​យ៉ាត​ ដែល​​គេនិយាយ​ពីមាត់​មួយ​ទៅ​មាត់​មួយ ក៏​ដូច​ជា​មាន​ភស្តុតាង​ជាក់​ស្ដែង​នៃ​ស្ថាបត្យកម្ម​ភូមា​ ជាពិសេស​គឺ​ចេតិយ​តែម្ដង។ កាល​ពីមុន​ ដូច​ជា​មាន​ខ្លោង​ទ្វារ​វត្ត​ដែរ តែ​ខ្ញុំ​មិនចាប់ភ្លឹក​ថា​នៅ​គង់​ឬយ៉ាង​ណា។

ចេតិយលើ​ភ្នំ​យ៉ាត

បើមើល​ពីលើ​ភ្នំ​យ៉ាត​ទៅ​ ប៉ៃលិនជាន់​នោះ​ដូច​ជា​មិន​ទាន់​មាន​មនុស្ស​រស់​នៅ​ច្រើន​ផង​ ឯប្រជាជន​ទំនង​សម្បូណ៌​ដី​ចម្ការ​ដែលបាន​ពីការ​រាន​ភ្នំ​។ ឥឡូវនេះ​មិនដឹង​ប៉ៃលិន​ប្រែមុខ​មាត់​យ៉ាង​ណា​ទេ ខាន​ឃើញ​ជិត​១០​ឆ្នាំ​ហើយ​មួយ​ប៉ប្រិច​ភ្នែក​សោះ ហើយ​មិន​ដឹង​ជា​កាល​ណា​ទៅ​បាន​ទៅ​ទៀត បើ​ស្រុក​ទេស​រវល់​តែ​នឹង​រឿង​រោគ​សាមាន្យ​នេះ​មិន​ស្រាក​ស្រាន្ត​សោះ។

ប៉ៃលិន​មើលពី​ភ្នំ​យ៉ាត

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in Exploring Cambodia and tagged , , , . Bookmark the permalink.

2 Responses to ប៉ៃលិន (2013)

  1. ខានសោយរាជ្យក្នុងភូមិយូរមានអ្នកនិយាយដើមដែរ។ ស្តាយណាស់ថ្ងៃនោះខ្ញុំមិនបានទៅនឹងគេ ខ្ញុំនៅបង្ហើយការ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s