ទៅស្រុកខ្សាច់កណ្ដាល


កាលពីថ្ងៃ១២ វិច្ឆិកា ឆ្នាំ២០២០ ខ្ញុំអផ្សុកអត់ដឹងធ្វើអីក៏ជិះម៉ូតូដើរថតវត្តតាម​ដងទន្លេធំ (ឥឡូវក៏ទំនេរអត់ដឹងធ្វើអី អង្គុយសរសេររឿងចាស់ៗ)។ ចេញពីភ្នំពេញពេលព្រឹក ខ្ញុំ​ជិះ​តាម​ផ្លូវ​លេខ​៦អា ឆ្លង​ស្ពាន​ព្រែក​តាមាក់​ហើយ​បត់​ឆ្វេង​សម្ដៅទៅស្រុក​ស្រីសន្ធរ តែ​​ខ្ញុំទៅ​ត្រឹម​​វត្ត​បទុមរង្សីដែល​​នៅ​ចម្ងាយ​ប្រមាណតែ​៤​គ.ម.ពីគល់​ស្ពាន​។ វត្ត​បទុម​រង្សី​មាន​វិហារ​ពីរ (ឬ​ជាសាឡុំ) វិហារ ឬសាឡុំ​នោះ​មាន​គំនូរ​ស្អាត​ៗ ប្រហែល​គូរ​ទសវត្ស​ឆ្នាំ៥០ឬ៦០។ បន្ទាប់​មក​ខ្ញុំ​​បន្ត​ទៅ​វត្ត​ស្វាយពោធិ៍ និង​​​វត្ត​ជីប៉ោ។ នៅ​វត្ត​ស្វាយពោធិ៍​មាន​សំណល់​ជើងទម្រ​ថ្ម​ភក់​សម័យ​អង្គរ​ពីរ​បី​ដែរ។ ខ្ញុំ​មិន​ដឹង​សោះ​ថា​វត្ត​ទាំង​ពីរ​​នេះ​ស្ថិត​នៅ​ក្នុង​រដ្ឋបាល​ស្រុក​ស្រី​សន្ធរ​ ខេត្ត​កំពង់ចាម ខ្ញុំ​នឹក​ស្មាន​តែ​ថាខ្ញុំ​នៅ​ស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល​ដដែល​ទេ។

វត្ត​បទុមរង្សី៖

វត្ត​ពុទ្ធិកស្យារាម ហៅ​ស្វាយពោធិ៍ និងវត្តរតនារាម ហៅជីប៉ោ

ចេញពី​​នោះ​ ខ្ញុំមក​ដល់ វត្ត​រកា​ជន្លឹង មុន​នឹង​ជិះ​បក​មក​រង្វង់​មូល​ស្ពាន​ព្រែក​តា​មាក់​វិញ។ មក​ដល់​រង្វង់​មូល​ព្រែក​តាមាក់​ ខ្ញុំ​មិន​ឡើង​ស្ពាន​ទេ តែ​ជិះ​បត់​ឆ្វេង​តាម​ផ្លូវ​រហូត​មក​ដល់​ម្ដុំ​កំពង់ចម្លងកោះដាច់-ពុកឫស្សី។ ខ្ញុំឆ្លងដ​ទៅ​ខាង​កោះ​ដាច់​ហើយ​ចូល​មើល​វត្ត​យក្ស (វត្ត​សាមគ្គីក្បាលកោះ តែខ្ញុំហៅតែចឹងដោយសារមាន​យក្ស​ឆ្មាំ)។ វត្ត​នេះ​មាន​វិហារ​ស្អាត (ប្រហែល​មិនចាស់​ប៉ុន្មានទេ) ត្បិត​ហោជាងមាន​ដាក់​ឆ្នាំ​ព.ស.​២៤៣៨ (គ.ស.១៨៩៥) ក្ដី និង​មានសាលា​មួយ​សាង​ឆ្នាំ១៩៣១ ម៉ូដ​បារាំង​លម្អ​ដោយ​ក្បាច់​ខ្មែរ។ ចេញពី​នោះ​ ខ្ញុំ​ទៅ​វត្ត​ក្រពុំពេជ្រ​ ដែល​បាក់​ចូល​ទឹក​ទន្លេ​មួយ​កំណាត់​មុន​នឹង​ឆ្លង​ដ​មក​ចេញ​នៅ​ខាង​​ព្រែក​លៀប មុននឹង​បង្ហើយ​កិច្ច​ដោយ​ចូល​ថត​វត្ត​គៀនឃ្លាំង។ វត្ត​ក្រពុំពេជ្រ​ឥឡូវ​គេ​ធ្វើ​ដំបូល​វិញ ហើយ​មាន​រនាំង​បាំង​មិន​ឱ្យ​ចូល​បាន​ដូច​មុន​ឡើយ។ បើមើល​លើ​ក្បាច់​នៅ​លើ​ស៊ុមទ្វារ វិហារ​នេះ​គេ​ធ្វើ​នៅ​ព.ស.២៤៦០ (គ.ស.១៩១៧)។

ខ្ញុំរក​មើល​ក្នុង ប្រកាស​ចាស់មួយ ឃើញ​រូប​វត្ត​ក្រពុំពេជ្រកាលពីឆ្នាំ២០១២។

មើលផែនទីខាងក្រោម៖

About តា ម៉ាប់

ខ្ញុំគ្រាន់តែចង់ដើរលេង! I live and I travel!
This entry was posted in Exploring Phnom Penh and tagged , , , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s