សួស្ដីអ្នកទាំងអស់គ្នា!
ខ្ញុំមានសេចក្ដីរីករាយណាស់ដែលបានសរសេរអត្ថបទ ដើម្បីចែករំលែកអ្វីដែលខ្ញុំចេះនិងដឹងឲ្យទៅអ្នកទាំងអស់គ្នា។ ខ្ញុំមិនមែនជាមនុស្សមានចំណេះដឹងអ្វីជ្រៅជ្រះនោះទេ ប៉ុន្តែខ្ញុំមិនកំណាញ់នឹងចែករំលែកចំណេះដឹងបន្តិចបន្តួចដែលខ្ញុំដឹងនេះឲ្យទៅអ្នករាល់គ្នានោះទេ។
សូមអរគុណសម្រាប់ការចូលទស្សនា។
ធ្វើបច្ចុប្បន្នភាព
ឥឡូវ ដូរឈ្មោះហើយដាក់ថា តាម៉ាប់ វិញម្ដង។ ហេហេហេ អាចមានអ្នកឆ្ងល់ហើយមើលទៅ តាមពិតដាក់តាម ម៉ែប្រពន្ធ របស់ខ្ញុំ គាត់ហៅណឹង (ខ្ញុំនៅលីវទេណា៎)។
ពីកាលដែរសរសេរប្លកនេះដំបូង និយាយតាមត្រង់ ល្ងង់ តែហ្មង! មិនដឹងបង្កើត ទំព័រ អត្ថបទ យ៉ាងម៉េចទេ បានជាសរសេរខ្លីម៉ាកំប៉ិតៗ ណឹង។ ឥឡូវ ចង់សរសេរបន្ថែមបន្តិចបន្តួចទៀត ក្រែងបានល្បីឈ្មោះ ហេហេហេ…
ប្រវត្តិរូបសង្ខេប
ឈ្មោះ | សួន សុភ័ក្រ្តា ហៅ តាម៉ាប់ (ទើបតែម៉ាប់ ១ ឆ្នាំនេះឯង) |
ស្រុកកំណើតកើតជា | ខែត្រកំពង់ចាម (ខ្មែរ សុទ្ធ) |
អាសយដ្ឋានបច្ចុប្បន្ន | ភ្នំពេញ ទីក្រុងដ៏ស្រស់ប្រិមប្រិយ (មិនប្រាប់ក៏ដឹង) |
ការសិក្សា | សញ្ញាឃើញ បាក់ឌុប (មធ្យមសិក្សាទុតិយភូមិ ២០០៧) និទ្ទេស … |
ជីវភាព | នៅតែថ្ងៃគេចាប់ការទេ |
ចំណង់ចំណូលចិត្ត | ថតរូប, ដើរកម្សាន្តលក្ខណៈផ្សងព្រេង,ជិះកង់, ជិះសេះ, អានសៀវភៅ, សរសេរសៀវភៅ (មិនមែននិពន្ធ), ស្រាវជ្រាវ, បកប្រែ, ការងារស្ម័គ្រចិត្តនៅសហគមន៍, នយោបាយ, etc. |
ទំនាក់ទំនង | E-mail: sopheaktra.suon@gmail.com |
បើញាតិមិត្តជិតឆ្ងាយទ្រង់ពិភាល់ ហើយចង់ត្រាស់ដឹងអ្វីទៀត អាចចោតជាសំណួរបាន ! ស្វាគមន៍ដោយក្ដីសោមនស្ស !
សួស្តីសុភ័ក្រ្តា
រីករាយបានមកដល់ផ្ទះក្មួយ។
ពូរង់ចាំអានអត្ថបទផ្សេងៗ នៅទីនេះ។
សុខសប្បាយទេ?
ដោយសេចក្ដីរាប់អានពីហង្ស
សួស្តីលោកពូ! រីករាយដែលបានស្វាគមន៍លោកពូ។ ផ្ទះខ្ញុំមិនទាន់ជាបានតុបតែងអ្វីទេ ដោយមិនចេះប្រើប្រាស់វាឲ្យដិតដល់ទេ។ ខ្ញុំសួរលោកពូមួយ ចង់យកបញ្ជាប់ទៅដាក់លើ ជញ្ចាំងខាងមុខតើធ្វើដូចម្តេចទៅ?
ជញ្ចាំងខាងមុខ វាចេញតាម វិដជិត ក្មួយ។
ខ្ញុំនឹងសាកល្បងលោកពូ។
ធ្វើបានហើយលោកពូ សូមអរគុណលោកពូ។ តែម៉េចក៏វាចេញមកច្រើនម៉្លេស ធ្វើម៉េចទុកចោលខ្លះទៅ?
ចុចលើក វិដជិត ពីទីមួយ ទៅដាក់ ទីមួយទៀត។
មាន កន្លែង”វិដជិតមានស្រាប់” និង “វិដជិតអសកម្ម”។
ធ្វើអញ្ចឹង អាចទុកចោលខ្លះបាន។
បាទ បានរួចរាល់អស់ហើយលោកពូ។ សូមអរគុណ។ ខ្ញុំមិនចេះខាងពត៌មានវិទ្យាណឹងសោះ។
លោកពូ ហេតុអ្វីបានជាចំណាត់ក្រុមរបស់ខ្ញុំ មិនមានលេខបញ្ជាក់ពីចំនួនអត្ថបទយ៉ាងនេះ?
យើងអាចគូសគុណភាព វិដជិត អោយទៅតាមចិត្ត។
គូសចុះគូសឡើង ដល់ត្រូវចិត្ត ឈប់ទៅណា៎។
ពូក៏ដូចតែគ្នាដែរ!
ចុចចុះចុចឡើង ចេះទាំងខ្មែរខ្លះៗថែមទៀត។ 🙂
សូមជម្រាបលោកពូសិនហើយ។ សូមលោកពូសុខសប្បាយ។ 😀
អរគុណក្មួយ។
លោកពូ ខ្ញុំចង់ប្តូររូបដែលដាក់ប្រើក្នុងពេលឆ្លើយតបនេះ តើត្រូវដូរនៅឯណា?
ពូ ឃើញចេះ ប្តូរ Logo រួចហើយ! 🙂
បាទ ពេលប្តូរនោះវាមិនទាន់លោតចេញជារូចថ្មីឲ្យ ធ្វើឲ្យខ្ញុំឆ្ងល់។ ឥឡូវបានរួចមួយទៀតហើយ តែនៅមានចម្ងល់ច្រើនទៀត សម្រាប់សួរលោកពូ គ្រាន់តែមិនទាន់ដល់កន្លែង។
អីយ៉ា !!! ធ្វើបានល្អណាស់តើ សំឡាញ់ របស់ខ្ញុំ !!!
មក ! មក ! មកសាងស្នាដៃ ជូនអ្នកកំពង់ចាម ម្ដងមើល! ហេហេហេ !
ព្យាយាមបន្ដណា សំឡាញ់ !
សូមឲ្យសំណាងល្អ និង សុខភាពល្អ !
ដោយក្ដីរាប់អាន ពីខ្ញុំ ពិសិដ្ឋ
ចុម បានកូនចោរមកពីណាចូលមកផ្ទះខ្ញុំ។ អូ! សម្លាញ់ខ្ញុំតាស៎! អរគុណហើយណាសម្លាញ់។ សុទ្ធតែអ្នកកំពង់ចាមទេតាស សូម្បីតែលោកពូកូនខ្មែរ (kh2kh)ក៏អ្នកកំពង់ចាមដែរ។ បាទសូមអរគុណចំពោះការលើកទឹកចិត្តរបស់សម្លាញ់! សុខសប្បាយនិងសំណាងល្អដូចគ្នា ហើយចុះការងារវិញ?
ពិសិដ្ឋ សុំសួរមួយ ម៉េចក៏អត្ថបទខ្ញុំគ្មានប៊ូតុងចែករំលែកឬ?
រឿងនេះ ខ្ញុំ ក៏មិនសូវជាដឹងប៉ុន្មានដែរ …ប្រហែលមកពី
ម៉ូដ របស់ទំព័រ នេះក៏ថាបាន..
សុំទោសណា ខ្ញុំ មិនដឹងច្បាស់ទេ !
អរគុណ
បាទ មិនជាអ្វីទេសម្លាញ់ អរគុណណា៎ចំពោះការឆ្លើយតប។
good ma fr….^^ I hope u’ll be successful in ur goal na….:)))
សូមអរគុណព្រះពាយផាយ់ផាយហើយ។ គោលបំនងខ្ញុំនិងវាសម្រេចហើយ ខ្ញុំចែករំលេកឲ្យទៅអ្នកគ្រប់គ្នា តែគេយកឬមិនយកជារឿងបុគ្គល។ ប៉ុន្តែការងាររបស់ខ្ញុំគឺចែករំលែក។
Jas! u r welcome:)) I think it’s good that u hav an idea of sharing , accept or not is their choice,,,,,,Try ur best and I am the one who always support n be ur fan…..^^ good luck dear fr….!!!!!
thx u very much brown beer… 😛
សួស្តីឆ្នាំថ្មីភ័ក្រ្តា!
សួស្តីឆ្នាំថ្មីណាផ្កាយដុះកន្ទុយ!
សួស្តីប្ងូន រីករាយណាស់ដែលបានស្គាល់ ។
បាទ សូមអរគុណបង រីករាយដែលបានស្គាល់ដូចគ្នា។
សូមបន្តសរសេរអត្ថបទដើម្បីចែករំលែកទៀត ខ្ញុំនឹងរង់ចាំអាន។
សូមអរគុណ សុខជា។ ចំពោះខ្ញុំបើទោះជាគ្មានអ្នកអាន ក៏ខ្ញុំនៅបន្តសរសេរនឹងចែករំលែកដែរ។
ដើរទៅ ដើរមកក្នុងភូមិ ពីផ្ទះមួយទៅផ្ទះមូយ មកដល់ផ្ទះ សុភ័ក្ត្រា 😀
រីករាយដែលបានស្គាល់! អូ មួយទៀត ខ្មែរយើងសរសេរ ចែករលែក មិនមែនចែករំលែកទេ!
រីករាយចុងសប្តាហ៍
ចែករលែក? ចឹងចាំទៅបើកវចនានុក្រមមើលមួយសិន។ អរគុណណា ហើយរីករាយដែលបានស្គាល់។
ផ្ទះបងមានស្លឹកឬស្សីទេ ផេនដាសុំខ្លះមក! ហិហិ សួស្តី!
អត់មានផង ផេនដា អើយ។ ផេនដាទៅស្រុកចិនទៅបានសម្បូរ ហើយបានជួបបងប្អូនផេនដាឯងនៅណុងទៀត ហេហេហេ។ ស្វាគមន៍!
សួស្តីល្បង! មានតំណរភ្ជាប់ខ្ញុំដែរ! អរគុណណា!
ទើបតែបើកឃើញ
បាទ សួស្តី! ខ្ញុំតទៅប្លកដែលមានលក្ខណៈប្រាកដនិយម ហើយសម្បូរអត្ថបទបែបអប់រំ។
សួស្តី រីករាយដោយបានស្គាល់តាមរយៈនេះ ។
បាទ រីករាយដែលបានស្គាល់ដូចគ្នា
មិនដែលដឹងថានៅក្នុងភូមិនេះសោះ! រីករាយដែលបានជួបគ្នានៅទីនេះ! 😀
អូ នេះគឺ Socheath Kh?
ជំរាបសួរល្បង!! ការពិតជាងថតនៅលើទូកនុងតើ ហេហេ។ រីករាយដែលបានស្គាល់ 😀
បាទ ខ្ញុំណឹងហើយ ជាងថតឥតជំនាញ ទៅរកឯណាទៀត។ រីករាយដូចគ្នា…
សួស្តីបងប្រុស!
បាទ សួស្តីប្អូនប្រុស រីករាយដែលបានស្គាល់…
បងភ័ក្ត្រាទៅជិះទូកលើកមុននោះមែនទេ?
បាទ ខ្ញុំគឺជាងថត។
មិចហើយមានដាំឬស្សីសំរាប់ផេនដាអត់?
អត់បានដាំផង រវល់ពេក សុំទោសផង ហេហេហេ
ប្រវត្តិរូបណាស់ដែរតើ! 🙂
ប្រវតិ្តរូបណឹងមិនទាន់រួចរាល់ទេ ឥតចេះកូដដាក់តារាង ចេះទេ ជួយប្រាប់តិចមក?
សួស្តីអ្នកទាំងអស់គ្នា! សុខសប្បាយទេ? ខ្ញុំទើបតែរៀនបង្កើតwordpressដំបូងទេ ដូច្នេះសូមបងៗទាំងអស់គ្នាជួយណែនាំផង។ សូមធ្វើជាសមាជិកជជែកកំសាន្ត និងរីករាយដែលបានស្គាល់អ្នកទាំងអស់គ្នា ។
ពីខ្ញុំKhmerzoom
បាទ រីករាយដែលបានស្គាល់។ ខ្ញុំក៏ទើបតែបាន៥ខែដែរ ហេហេហេ មិនទាន់ច្បាស់ដូចតែគ្នា
ប្រាំខែ?អូរ មើលទៅឡូយមែន ។សូមសួរមួយបានអត់ wordpress នឹងដាក់ google adsense បានអត់?
អត់ស្គាល់ google adsense ណឹងអីផង ហេហេហេ សួរចំអ្នកចេះ អាយ ធី ដល់កំពូល… សួរ http://www.facebook.com/sovichet.tep?sk=info នេះបន្តិចទៅ…
សុខៗ រើផ្ទះរើសម្បែង យីស បានប្រពន្ធភ្លាមរើផ្ទះភ្លែតតែម្តងណ៎?
ស្រេចតែគេ តែមានគ្រួសារហើយបើនៅផ្ទះចាស់វាចង្អៀត… រើមកនៅផ្ទះថ្មីតែ២នាក់ បានមានន័យ
ចុះអ្នកណាគេយាយម៉ាប់ អនាគតម៉ែប្រពន្ធទេដឹង?
ដឹងហើយ ឌឺទៀត
រូបនៅលើ Profile ស្ពានឬស្សី ទៅកោះប៉ែន តើលោកជាអ្នកកំពង់ចាមដែរទេ?
បាទ ខ្ញុំជាអ្នកកំពង់ចាម ។ ខ្ញុំនៅ ម្តុំប្រដឹស ណឹងតែម្តង ។
ផ្ទះតាម៉ាប់ពិតជាមានភ្ញៀវច្រើនកុះករមែនសុំចូលលេងផងបានទេ ។
បាទ អរគុណដែលបានមកលេង ។ គ្មានមនុស្សមកអើតទេឥឡូវនោះ !
សួរស្តីបង តាម៉ាប់
តើខ្ញុំអាចសុំស្កាល់លេខទូស័ព្ទបងបានអត់?ហើយបងកុំភ័យអី ខ្ញុំគ្មានបំណងអ្វីទេគ្រាន់តែចង់ឲបងជួយបង្រៀនអំពី វិបសាយ wordrees ។សូមបងមេត្តាផងណា ។តាមរយៈអីមែលខ្ញុំ rody.horm@yahoo.com .អរគុណទុកជាមុន ណា ។
អរគុណហើយកូនកំហូច ។ និយាយអ៊ីចេះតែម្ដងទៅ កូនកំហូច អាចស្វែងយល់ពី វតប្រេស ជាមួយខ្ញុំបានតាមរយៈអ៊ីម៉ែល ។ ខ្ញុំនឹងទាក់ទងទៅកូនកំហូចវិញ ។ សូមអភ័យទោសផងដែលមិនអាចប្រាប់លេខទូរស័ព្ទបាន ។
តែងតែអានអត្ថបទរបស់តាម៉ាប់ ប៉ុន្តែមិនដែលបានបញ្ចេញមតិសោះ។ យ៉ាងណាវិញ អរគុណដែលបានចែករំលែកដល់អ្នកអានទាំងអស់គ្នា
អរគុណបងតាម៉ាប់
ដោយសេចក្តីស្រលាញ់រាប់អាន
ពី ក្មេងកំសត់
អរគុណប្អូនជ្រូកកំសត់ ។ គ្រាន់តែចេញឈ្មោះមកស្គាល់ហ្មង ហាហហា ។ អរគុណម្ដងទៀតដែលតែងតែគាំទ្រអត្ថបទដ៏រប៉េះរប៉ោះរបស់ខ្ញុំ ។ សូមសំណាងល្អ ។ ដោយក្តីគោរពរាប់អាន ។ តាម៉ាប់
🙂 មានម៉ាប់ណាប៉ុណ្ណឹង ។
អ៊ីចឹងបានថា៖
អ្នកស្គាល់គ្នាយូរ ខានឃើញ ២ ឆ្នាំ ៖ ចុម ហ្អែងស៊ីអីធាត់ម៉េស?
អ្នកទើបស្គាល់ ហើយឃើញ ៖ មាឌប៉ុណ្ណឹង ដាក់ឈ្មោះ តាម៉ាប់ ? 😀
ប្រហែលមែនដឹង? ប៉ុន្តែគួរតែដាក់ថា បងម៉ាប់ អូនម៉ាប់វិញទើបសមព្រោះសុទ្ធតែនៅក្មេង មិនទាន់ដល់ហៅតា យាយទេ ។ មែនអត់?
ដំបូងខ្ញុំរកដាក់ អូន ដែល តែខ្លាចគេហៅ អូនម៉ាប់ របស់ខ្ញុំ អូនៗ ខ្ញុំក៏ដូរទៅ !
គិតបានវែងឆ្ងាយមែន បងសុំសសើរហើយចឹង 🙂
មិនមែនគិតបានវែងឆ្ងាយអីទេបង ព្រោះខ្ញុំក៏ធ្លាប់ ដាក់ អូនម៉ាប់ ណឹងម្តងហើយហេហេហេ
ហេ ហេ… ថាមែន មែន!
តែមែន មែនហើយ មិនមានមិនមែនទេ ហាហាហា 😀
បានសំដីណាស់ដែរនឹងណា !
ខ្ញុំមានទៅអន់ស្អីបង បើមិនចេះមាត់ក៏ស្មាន យាយម៉ាប់ ចាឡាញ់ ឬ?
ទំរាំគេស្រលាញ់ មិនដឹងរលាកបំពង់កប៉ុន្មានដង ។
គ្មានទេបង រីកតែមេដៃទេ ! ចុចទូរស័ព្ទឡើងទ្រុឌអស់ហើយ ! 😀
សំណាងហើយដែលមិនស្អុយក្រចក!
មានអីត្រូវស្អុយបង បើវាស្អូយរួចហើយ ហាហាហា
ហាសហា… យ៉ាប់មែនហើយ! ស្នេហាគឺជាការលះបង់ដើម្បីអូនលះបង់ក្រចកដៃប៉ុណ្ណឹងដូចជាមិនធ្ងន់ធ្ងរទេ ។
ថាអ៊ីចឹងក៏បាន តែបើឲ្យបងទៅលោតទឹកគឺមិនទេ ព្រោះខ្លាចគ្មាននរណានៅមើលអូន ហេហេហេ
🙂
សូមសរសេីរអស់ពីចិត្តដែលប្អូនចេះបង្កើតpage នេះ ។
អរគុណបងចំពោះមតិ ។
រំលែក ( កិ. ) ធ្វើឲ្យញែកចេញខ្លះ, បំបែកចេញខ្លះ, ធ្វើឲ្យរលស់ចេញខ្លះ យកចេញខ្លះ, ចែកឲ្យខ្លះតាមការគួរ : រំលែកម្ហូបចែកគ្នា ។ (កុំច្រឡំ រំលែក និង រលែក) ។
រលែក ( កិ. ) ចែក, បែក, ញែក, ជាភាគ : ប្រមូលមនុស្សមិនឲ្យរលែកគ្នា ។ ចែករលែក ចែកបែងឲ្យជាភាគស្មើគ្នាឬតិចច្រើនជាងគ្នា ប៉ុន្តែឲ្យបានគ្រប់គ្នា ។ ដើររលែកគ្នា ដើរបែកទាសចេញពីគ្នា ។
ដកស្រង់ពីវចនានុក្រមខ្មែរ របស់សម្ថេចសង្ឃរាជ ជួនណាត
អ៊ីចឹងកូណា សរសេរ រំលែក នេះត្រូវឬទេ ?
ឃើញរូបហើយ យល់ថា ពិតជា ម៉ាប់ ផស់គេមែន ! ហាហាហា
maybe the one who takes this doesnt know how to cut of the watermark lolzzz
…
ខ្ញុំចង់ម៉ាប់ដែរ តែមិនដឹងធ្វើយ៉ាងមេចទេ ជួយប្រាប់ផង 😀
រកមើលជួសឈាមសិនទៅ 😀
ជួសឈាមធ្វើអី?
រកមើលមូលហេតុដែលមិនធាត់ខ្លាចកើតជម្ងឺស្រាល 😀
ប្រហែលហើយមើលទៅ!
ជោះទៅដឹងហើយ ហាហាហា
ចុះបើកើតជំងឺស្រាលមែន ធ្វើមេចទៅ?
លេបថ្នាំទៅ 😀
លេបទៅធាត់មែន?
ធាត់មែន ថ្នាំពន្យារនោះលេបទៅមានសុខភាពល្អដូចអ្នកជា 😀
តាម៉ាប់លេខថ្នាំហ្នឹងហើយបានធាត់ចឹងនោះ!! 😀
គេធាត់បែបធម្មជាតិ ។
តាម៉ាប់ ធាត់ព្រោះថ្នាំ ? tweet មួយសិន 😀
ប្រឹងទៅលោក !
:-p
តាម៉ាប់មិនស្គាល់ខ្ញុំទេ 🙂
ឥតមែន
តាម៉ាប់ រីករាយបានស្គាល់ផងដែរ..!
បាទ រីករាយ
ចុះប្លក់នេះឥឡូវ pageអីក៏ច្រើនម្លេះ 🙄
Page ច្រើន មើលទាំងអស់ទៅ 😛
ចង់អានរឿងព្រាយអសុរកាយរបស់លោកជុតខៃធ្វើម៉េចទៅ?
សៀវភៅមានលក់នៅតាមបណ្ណាល័យ សូមព្យាយាមសាកល្បងរកមើលមើស។