ថ្ងៃ​នៃ​សប្ដាហ៍


តើ​ឈ្មោះ​នៃ​ថ្ងៃ​ទាំង​នេះ​បាន​មក​ពី​ណា ?

នៅ ​ក្នុង​ភាសា​អង់គ្លេស ពួក​គេ​ហៅ​ឈ្មោះ​ថ្ងៃ​ទាំង​នេះ​តាម​ឈ្មោះ ព្រះ​នៃ​ជនជាតិ​ Saxon (ភាសា​អង់គ្លេស​ខុស​ពី​ភាសា​ផ្សេង​នៅ​ទ្វីប​អឺរ៉ុប ដោយ​មាន​ប្រភព​មក​ពី​ភាសា Saxon) លើក​លែង​តែ​ Saturday ។ ក្នុង​ភាសា​​បារាំង ពួក​គេ​ហៅ​ថ្ងៃ​ទាំង​នោះ​តាម​ឈ្មោះ ព្រះ​នៃ​ជនជាតិ​រ៉ូម៉ាំង (ភាសា​​បារាំង​ អេស្ប៉ាញ អាល្លឺម៉ង់ មាន​ប្រភព​មក​ពី​ភាសា​ឡាតាំង​នៃ​ជនជាតិ​រ៉ូម៉ាំង) ប៉ុន្តែ​ទាំង​ព្រះ​ Saxon និង​ ព្រះ​រ៉ូម៉ាំង ដែល​តំណាង​ថ្ងៃ​ដូច​គ្នា គឺ​ជា​ព្រះ​​ក្នុង​ប្រភេទ​ដូច​គ្នា​ដែរ ។

* តើ​គួរ​ឲ្យ​ឆ្ងល់​ទេ ?

តែ ​នៅ​ក្នុង​ភាសា​អង់គ្លេស Saturday ត្រូវ​ហៅ​តាម​ឈ្មោះ​ព្រះ​នៃ​ជនជាតិ​រ៉ូម៉ាំង​វិញ ។ នៅ​ឯ​ Scandinavia ពាក្យ​ដើម​នៃ Saturday គឺ Lördag ឬ Lørdag ដែល​ជា​ភាសា​បុរាណ​មាន​ន័យ​ថា «bath (ងូតទឹក)» ។ តាម​ការ​ពិនិត្យ ជនជាតិ Vikings មុជទឹក​មួយ​សប្ដាហ៍​ម្ដង​នៅ​ចំ​ Saturday ដូច្នេះ​ពួក​គេ​ក៏​ហៅ​ថ្ងៃ​នោះ​ថា «ថ្ងៃងូតទឹក» ។ នេះ​ប្រហែល​ជា​ជនជាតិ Saxon មិន​ចូល​ចិត្ត​ងូត​ទឹក​ហើយ​មើល​ទៅ បាន​ជា​គេ​ហៅ Saturday តាម​ព្រះ​​នៃ​ជនជាតិ​រ៉ូម៉ាំង​វិញ (ជនជាតិ Viking និង Saxon គោរព​ព្រះ​តែ​មួយ​​ដូច​គ្នា) ។

អង់គ្លេស Saxon ឈ្មោះ​ព្រះ រ៉ូម៉ាំង បារាំង
Monday Mona ព្រះចន្ទ Moon Lundi
Tuesday Tiu អាទិទេព​សង្គ្រាម Mars Mardi
Wednesday Woden អាទិទេព​ប្រាជ្ញា Mercury Mercredi
Thursday Thor អាទិទេព​ផ្គរ​រន្ទះ Jove Jeudi
Friday Freya អាទិទេព​នៃ​ក្ដី​ស្រលាញ់ Venus Vendredi
Saturday អាទិទេព​នៃ​ពេល​វេលា Saturn Samedi
Sunday Sunne ព្រះ​អាទិត្យ Sun Dimanche

អ្នក​ទាំង​អស់​ប្រហែល​ជា​ឆ្ងល់ ម្ដេច​ក៏​ខ្ញុំ​សរសេរ​តែ​ពី​បរទេស​ មិន​សរសេរ​ពី​ខ្មែរ ។ ខ្ញុំ​ហ៊ាន​និយាយ​ថា មក​ពី​ឯកសារ​យើង​នៅ​លើ​ប្រព័ន្ធ​ ឥន្ទនេត្រ មិន​សម្បូរ​បែប អញ្ចឹង​ខ្ញុំ​មាន​តែ​យក​​របស់​គេ​ ភាសា​គេ​មក​សិន ចាំ​​រក​របស់​យើង​​ទៅ​ផ្ទៀង​នឹង​គេ​តាម​ក្រោម​ ព្រោះ​វា​ប្រហាក់​ប្រហែល​គ្នា​ច្រើន​កន្លែង​ដែរ ។

8 Responses to ថ្ងៃ​នៃ​សប្ដាហ៍

  1. ចុះមេ្តចមិនរកអត្ថន័យនៃថ្ងៃរបស់ខ្មែរនៅក្នុងវចនានុក្រមសម្តេចសង្ឃ?

  2. vsthea និយាយថា៖

    ខ្មែរយើងក៏មានអត្ថន័យប្រហាក់ប្រហែលហ្នឹងដែរ ។

  3. Raksa និយាយថា៖

    ពូ! អី​ទៅ​ Saxon ?

    • Raksa និយាយថា៖

      ឆែក​ google មាន​តែ​រូប​ក្រុម តារា

    • តា ម៉ាប់ និយាយថា៖

      ស្រេចលើ Keyword ដែលយើងសរសេរ

    • តា ម៉ាប់ និយាយថា៖

      Saxon ជាជនជាតិមួយដែល​បាន​ឡើង​ទៅ​រស់​នៅ​កោះ​អង់គ្លេសជា​មួយ​ជនជាតិ​ដើម ហើយ​បាន​បង្កើត​ល្បាយ​វប្បធម៌​មួយ ។ វប្បធម៌ អង់ក្លូ សាក់សុង នេះ​ក្រោយ​មក​ទទួល​ឥទ្ធិពល​វប្បធម៌ ណរម៉ង់ឌី ដែល​ក្បាល​ជា​វប្បធម៌​អង់គ្លេស​នៅ​ពេល​សព្វ​ថ្ងៃ ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s