ប្រតិទិនសុរិយគតិ


នេះ​ជា​តារាង​បង្ហាញ​ពី​ប្រវត្តិ​នៃ​ឈ្មោះ​​ខែ​និមួយៗ ក្នុង​ប្រតិទិន Gregorian (ប្រតិទិន​សុរិយគតិ) ដែល​ជា​ប្រតិទិន​ដែល​គេ​និយម​ប្រើ​​​ជាង​គេ​នៅ​លើ​ពិភពលោក ៖​

ឈ្មោះ ពាក្យ​ដើម តំណាង មូលហេតុ
January Janus ទេវតា​រក្សា​ទ្វា ខែ​ដំបូង​នៃ​ឆ្នាំ​ថ្មី
February Februo បរិសុទ្ធ ​ខែ​ដែល​ពួក​រ៉ូម៉ាំង​ធ្វើ​ពិធី​បូជា និង​លុប​លាង​ខ្លួន
March Mars ទេវតា​សង្គ្រាម ខែ​ដំបូង​ដែល​អាច​ចេញ​ច្បាំង​បាន (មិន​មាន​សមរភូមិ​នៅ​រដូវ​រងា​នោះ​ទេ)
April Aperire បើក ខែ​ដែល​ស្លឹក​ឈើ​លាស់
May Maia ទេវតា​នៃ​ការ​ធំធាត់ ខែ​ដែល​ដំណាំ​ចាប់​ផ្ដើម​ដុះ​ធំ​ធាត់
June Juno ស្ដេច​ស្រី​នៃ​ទេវតា
July Julius Caesar រដ្ឋ​បុរស​រ៉ូម៉ាំង ជា​អ្នក​រៀប​ចំ​ប្រតិទិន​ឡើង​​វិញ
August Augustus រដ្ឋបុរស​រ៉ូម៉ាំង គាត់​ដាក់​ឈ្មោះ​គាត់​ដើម្បី​ឲ្យ​គេ​ដឹង ​ថា​ គាត់​ក៏​មាន​កេរ្តិ៍​ឈ្មោះ​ដូច Julius Caesar
September Septem ខែ​ទី 7 (រាប់​ពី March)
October Octo ខែ​ទី 8 (រាប់​ពី March)
November Novem ខែ​ទី 9 (រាប់​ពី March)
December Decem ខែ​ទី 10 (រាប់​ពី March)

ពេល​ដែល​អ្នក​មើល​មក​ដល់​ខែ September, October, November និង December អ្នក​ប្រហែល​ជា​គិត​ថា​ពួក​រ៉ូម៉ាំង​មិន​ចេះ​រាប់​លេខ​ហើយ ប៉ុន្តែ​កាល​ពី​មុន​​ឆ្នាំ​របស់​គេ​ចាប់​ផ្ដើម​ពី​ ​March ។ នៅ​ពេល​ដែល Julius Caesar កែប្រែ​ប្រតិទិន​ ហើយ​ឲ្យ​ January ទៅ​ជា​ខែ​ដើម​ឆ្នាំ​វិញ​ គាត់​បាន​ទុក​ឈ្មោះ​​ដើម​ទាំង​អស់​ លើក​លែង​តែ July ។ ក្រោយ​មក​ទៀត Augustus ក៏​ប្ដូរ​ខែ​មួយ​ទៀត​ឲ្យ​ទៅ​ជា August ។

Advertisements

8 Responses to ប្រតិទិនសុរិយគតិ

  1. ចុះឯណាទៅឯកសារនោះ?!

  2. នរៈខេមរា ថា:

    ខ្ញុំក៏ចង់ដឹងដែរ! អរគុណទុកជាមុនចំពោះការចែករំលែក!

  3. Ravy ថា:

    ត្រូវបានគេមកទារបំណុលដល់ក្នុងផ្ទះ ហាហាហា កុំលេងជាមួយអ្នកអាន អត់បានទេ ហាហាហា

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s