ប្រព័ន្ធ​ព្រះ​អាទិត្យ


ពួក​រ៉ូម៉ាំង​ស្គាល់​វត្ថុ​ភ្លឺ​ៗ 7 នៅ​លើ​មេឃ មាន​ព្រះអាទិត្យ ព្រះចន្ទ និង​ភព​ 5 ផ្សេង​ទៀត ។ ពួក​គេ​​ប្រើ​ឈ្មោះ​ព្រះ​របស់​ពួក​គេ​​ដាក់​ជា​​ឈ្មោះ​វត្ថុ​​នៅ​លើ​មេឃ​ទាំង​នេះ​​ ។

ឈ្មោះ ពិពណ៌នា អាទិទេព​តំណាង
Sun Sun ព្រះ​អាទិត្យ​ជា​វត្ថុ​ភ្លឺ​បំផុត​នៅ​លើ​មេឃ Apollo – អាទិទេព​នៃ​ពន្លឺ
Moon Moon ព្រះ​ចន្ទ​ជា​វត្ថុ​ភ្លឺ​បំផុត​ទី ២ Diana – អាទិទេព​​នៃ​ការ​ប្រមាញ់ ប្អូន​ស្រី​នៃ​ Apollo
Mercury Mercury ភព​ដែល​លឿន​បំផុត Mercury – អ្នក​នាំ​សារ​នៃ​អាទិទេព
Venus Venus ភព​ដែល​ភ្លឺ​បំផុត Venus – អាទិទេព​នៃ​ក្ដី​ស្រលាញ់
Mars Mars ភព​ពណ៌​ក្រហម Mars – អាទិទេព​ចម្បាំង
Jupiter Jupiter ភព​​ដ៏​​ធំ​បំផុត Jupiter – ស្ដេច​អាទិទេព
Saturn Saturn ភព​​ដែល​យឺត​បំផុត Saturn – អាទិទេព​នៃ​ពេល​វេលា

ប្រសិន​ជា​អ្នក​ប្រៀប​ធៀប​អាទិទេព​នៅ​ក្នុង​ប្រព័ន្ធ​សុរិយា​នៃ​ពួក​រ៉ូម៉ាំង​ជា​មួយ​នឹង​ ថ្ងៃ​នៃ​សប្ដាហ៍ អ្នក​នឹង​ឃើញ​ថា​ដូច​គ្នា​បេះ​បិត​ ដោយ​គ្រាន់​តែ​ថ្ងៃ​​ទាំង​នោះ​យក​ឈ្មោះ​តាម​ឈ្មោះ​ព្រះ​នៃ​ជនជាតិ Saxon ។

ភព​ដែល​ទើប​រក​ឃើញ​ក្រោយ

ភព ឆ្នាំ​​រក​ឃើញ​ អាទិទេព​តំណាង មូលហេតុ
Uranus Uranus 1781 Uranus – ឪពុក​នៃ Saturn នៅ​បន្ទាប់​ពី​ Saturn
Neptune Neptune 1846 Neptune – អាទិទេព​សមុទ្រ ភព​ពណ៌​ខៀវ
Pluto Pluto(1) 1930 Pluto – អាទិទេព​នៃ​សេចក្ដី​ស្លាប់ ភព​ដែល​ត្រជាក់​​បំផុត​ និង​​​នៅ​ឆ្ងាយ​​បំផុត​ពី​ព្រះ​អាទិត្យ

ភព​ទាំង​នេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​​ឈ្មោះ​ព្រះ​នៃ​ជនជាតិ​រ៉ូម៉ាំង​ លើក​លែង​តែ​ Uranus ដែល​ជា​ឈ្មោះ​ព្រះ​នៃ​ជនជាតិ​ក្រិក​ ។

(1)  នៅ​ឆ្នាំ 2006 អ្នក​តារា​សាស្ត្រ​បាន​ចាត់​ Pluto ទុក​ជា​ភព​រណប​វិញ​ ដោយ​សារ​វា​មាន​ទំហំ​តូច​ជាង​គេ​បង្អស់​ក្នុង​ចំណោម​ភព​ទាំង 9 ដូច្នេះ​ភព​ទាំង​អស់​នៅ​ក្នុង​ប្រព័ន្ធ​សុរិយគតិ​មាន​​ 8 វិញ ។

* តាម​ការ​សិក្សា​ សៀវភៅ​ផែន​ដី​វិទ្យា​នៅ​ថ្នាក់​វិទ្យាល័យ យើង​ឃើញ​ថា​ភព​ផ្សេង​ទៀត​ទាំង 6 មាន​ឈ្មោះ​ត្រឹម​ត្រូវ​ជា​ភាសា​ខ្មែរ​ ដោយ​ផ្អែក​ទៅ​លើ​ថ្ងៃ​នៃ​សប្ដាហ៍​នៃ​ជនជាតិ​ខ្មែរ លើក​លែង​តែ​ភព​ចុង​ក្រោយ​​ 3 ដែល​ហៅ​តាម​ឈ្មោះ​បរទេស​សុទ្ធសាធ  (ចង់​វង្វេង​ម្ដងៗ​ ដោយ​សារ​ភាព​ជួន​ចៃដន្យ​​នៃ​រឿង​រ៉ាវ​ទាំង​នេះ) ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s