ខ្ញុំ​គឺ​ជា​ខ្មែរ


ជន​បរទេស​ហៅ​ខ្ញុំ​ថា ជនជាតិ​កម្ពុជា តែ​ខ្ញុំ​ហៅ​ខ្លួន​ខ្ញុំ​ថា ខ្មែរ ហើយ​ខ្ញុំ​​ចង់​ឲ្យ​ពួក​គេ​ហៅ​ខ្ញុំ​ថា ខ្មែរ ។

អ្នក​ហៅ​ខ្លួន​អ្នក​ថា​ជា​ខ្មែរ តើ​អ្នក​ដឹង​អ្វី​ខ្លះ​អំពី​ខ្មែរ ?

ដូច្នេះ​​ដែល​ខ្ញុំ​ហ៊ាន​ហៅ​ខ្លួន​ខ្ញុំ​ថា​ជា​ ខ្មែរ ខ្ញុំ​ប្រាកដ​ជា​ដឹង​រឿង​យ៉ាង​ហោច​ណាស់​តូច​មួយ​​អំពី​ ខ្មែរ​ ផង​ដែរ ។

20 Responses to ខ្ញុំ​គឺ​ជា​ខ្មែរ

  1. ខ្មែរ = មកពី កេរ + ម៉ែ ទៅជាខ្មែរ
    កេររបស់ម៉ែចែកឱ្យកូនចៅគ្រប់គ្នា ស្រង់ពីសៀវភៅបណ្តាំព្រះមាតាមហានគររបស់លោកពូ គៀត ចាន់ថុន។ ខ្ញុំចេះដឹងបានប៉ុននេះដែរ ចឹងតើខុសទេដែលខ្ញុំហៅខ្លួនឯងថាជាខ្មែរដែរនោះ?😀

  2. somada និយាយថា៖

    ខ្ញុំក៏ជាខ្មែរម្នាក់ដែរ ខ្ញុំមិនចូលចិត្តឱ្យ​ថៃហៅខ្ញុំថា កម្ពុជានោះទេ ។

  3. vacambodian និយាយថា៖

    គេមិនចូលចិត្តឲ្យយើងហៅគេថា សៀម ប្រហែលមកពីពាក្យថាសៀមនេះ មានន័យផ្សេងៗដែលពិបាកស្តាប់ ដូចជា មានន័យថា ប៉ែល ឬ ចបកាប់ ជាដើម។ :D​:D:D

  4. vacambodian និយាយថា៖

    អាត្មាភាពមិនចេះច្រើនទេ ព្រោះទើបតែឲ្យមិត្តភក្រ្ត ដែលនៅបាត់ដំបងបង្រៀនមិនទាន់បានបីខែផងទេ។ ចំពោះភាសាយួន និងលាវ អាត្មាភាពរឹតតែចង់ចេះជាងថៃ ព្រោះស្រុកអាត្មាភាពនៅក្រចេះ ជិតយួន និងលាវ។ ប៉ុន្តែមិនមានអ្នកបង្រៀនសោះ។ មិត្តភក្រ្តដែលធ្លាប់នៅជាយដែនជិតយួន ចេះខ្លះដែរ តែមិនអាចបង្រៀនបាន។ យួននៅខ្មែរ ចេះនិយាយភាសាខ្មែរ ស្តាប់ខ្មែរបាន តែខ្មែរវិញ?

    • តា ម៉ាប់ និយាយថា៖

      រឿងយួនកើត​ស្រុកយួន មក​នៅ​ស្រុក​ខ្មែរ​តាម​ក្រោយ ចេះ​ខ្មែរ​ជា​រឿង​មួយ រឿងយួន​កើត​ស្រុក​ខ្មែរ​ ចេះ​ខ្មែរ​ជា​រឿង​មួយទៀត តែរឿង២នេះសុទ្ធ​តែ​នាំផល​អវិជ្ជមាន​ឲ្យ​ខ្មែរ ! កូណា នៅកំពង់ចាម អញ្ចឹងគួររៀនយួនមុនហើយ🙂 ។ រឿង​ភាសា​សៀមវិញ កូណា​ឃើញ​គេ​រៀន​ឆាប់ចេះ គេថារៀនតាម​ច្រៀង🙂 ព្រោះធ្លាប់ឃើញ​ចម្លៀង​ថៃ វា​មាន​អក្សរ​អង់គ្លេស​ប្រកប​ថៃ​រត់ពីក្រោមទៀត ។

  5. vacambodian និយាយថា៖

    មុននឹងរៀនតាមចម្រៀងជាដើមនោះ គួរតែចេះព្យញ្ជនៈ និងស្រះនៃភាសាថៃជាមុនសិន។ អាត្មាសង្កេតឃើញថា ពាក្យមួយចំនួននៃភាសានេះគឺមានសូរនិងន័យដូចខ្មែរទាំងស្រុង។ ដូច្នេះបើយើងចេះព្យញ្ជនៈ និងស្រះហើយនោះ យើងអាចប្រកបភាសានេះបានមួយភាគធំ (ទោះជាយើងមិនដឹងន័យក៏ដោយ) ហើយបើយើងមានពេលច្រើនក្នុងការបើកមើលវចនានុក្រមថៃ-ខ្មែរ ដើម្បីមើលការអាននិងន័យថែមទៀតនោះ គឺពិតជារីកចម្រើនជាមិនខាន។

    • តា ម៉ាប់ និយាយថា៖

      កូណាយល់ស្របតាមបន្ទូល !🙂 ឥឡូវកូណាចេះតែខ្មែរ ចែតែខ្មេះ និងអង់គ្លេស ម៉ាល្មម នឹករករៀន បារាំង មួយទៀតព្រោះធ្លាប់ចេះ តែដូចចាស់ខក ។

  6. vacambodian និយាយថា៖

    អាត្មាភាពគិតថា សម្រាប់យើងអ្នករៀន គឺគ្មានពាក្យថាចាស់នោះទេ ហើយមើលទៅវ័យតាម៉ាប់ក៏មិនទាន់ចាស់ដែរ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s