និមិត្តរូបជាតិ​ខ្មែរ


ខាង​ក្រោម​នេះ​ជា​បញ្ជី​នៃ​និមិត្ត​សញ្ញា​ជាតិ​ខ្មែរ ៖

  • ប្រាសាទ​អង្គរវត្ត ៖ ជា​ប្រាសាទ​ថ្ម​​ដ៏​ល្អឯក​ដែល​ព្រះរាជា​ខ្មែរ​សម័យ​អង្គរ សូរ្យវម៌្មទី 2 (1113 – 1150) បញ្ជា​ឲ្យ​សាងសង់​ជា​ប្រាសាទ​​រាជ្យ ។ ប្រាសាទ​នេះ​ក៏​មាន​ដិត​ជាប់​នៅ​លើ​ទង់​ជាតិ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ ហើយ​ក៏​ឃើញ​មាន​ប្រើ​ប្រាស់​នៅ​លើ​ អាវ, ផ្លាក​សញ្ញា, ក៏​ដូច​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ ។
  • ទង់​ជាតិ​កម្ពុជា ៖ ទង់​ជាតិ​​នេះ​មាន​ទម្រង់ 1-2-1 (ទទឹង) ដែល​មាន​ពណ៌ ខៀវក្រហមខៀវ និង​រូប​ប្រាសាទ​អង្គរវត្ត​ពណ៌​ស (មាន​កាំ​ជណ្ដើរ​)(1) នៅ​ចំ​កណ្ដាល ។ ទង់​ជាតិ​នេះ​ត្រូវ​បាន​ប្រើប្រាស់​ពី​ឆ្នាំ 1948 មក​ដល់​ឆ្នាំ 1970 និង​ម្ដង​ទៀត​ពី​ឆ្នាំ 1993 មក​ដល់​បច្ចុប្បន្ន ។

ចំណាំ ៖ រូប​ទង់​ជាតិ​ត្រឹមត្រូវ​​មាន​កាំ​ជណ្ដើរ

    • បទ​ភ្លេង​ជាតិ​ ៖ បទ​នគររាជ ជា​បទ​ភ្លេង​ជាតិ​​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា ដែល​​តែង​ដោយ​ សម្ដេច​ព្រះ​មហាសង្ឃរាជ «ជោតញ្ញាណោ» ​ជួន ណាត (2) ដែល​ត្រូវ​បាន​យក​មក​ប្រើ​ប្រាស់​នៅ​ឆ្នាំ 1941 និង ជា​ផ្លូវ​ការ​នៅ​ឆ្នាំ 1947 ។ បទ​នេះ​ក៏​ដូច​ជា​ទង់​ជាតិ​ដែរ ​មិន​ត្រូវ​បាន​ប្រើ​ប្រាស់​ទេ ចាប់​ពី​ឆ្នាំ 1970 ដល់​ឆ្នាំ 1993 ។
    • ទង់​ព្រះ​មហាក្សត្រ​កម្ពុជា និង​ ព្រះ​សង្ហារ ៖​  សត្វ​គជសីហ៍​​នៅ​ខាង​ឆ្វេង និង​សត្វ​រាជសីហ៍​នៅ​ខាង​ស្ដាំ​ទ្រ​ព្រះ​ស្វេតច្ឆត្រ 5ជាន់​​ 2 ដែល​តំណាង​ឲ្យ​ព្រះ​មហាក្សត្រ និង​ព្រះ​រាជ​អគ្គ​មហេសី ។ នៅ​លើ​​ចុង​ ​មកុដរាជ្យ មាន​ដាំ​ពេជ្រ​ដែល​រំលេច​ឆព្វណ្ណរង្សី​ រី​ឯ​នៅ​ក្រោម មកុដរាជ្យ​​​ មាន​សញ្ញា ឧណ្ណាលោម(3) ដែល​ស្ថិត​នៅ​ពីលើ​ ព្រះ​ខ័ន​រាជ ដែល​ស្ថិត​នៅ​លើ​ ជើង​ពាន​ 2 ជាន់ ។

ព្រះចៅក្រុងកម្ពុជា


សត្វ​និង​រុក្ខជាតិ​ជា​តំណាង​ជាតិ​តាម​រាជក្រឹត្យ​ឆ្នាំ​ 2005(4)

  1. ដើម​ត្នោត ៖ ដើម​ឈើ​ជាតិ (Cambodian Palm – Borassus flabellifer)(5)
  2. រំដួល ៖ ផ្កា​ជាតិ (Romdoul – Mitrella mesnyi)(6)
  3. ចេក​ពង​មាន់ ៖ ផ្លែ​ឈើ​ជាតិ (Lady Finger Banana – Musa aromatica)(7)
  4. ត្រី​គល់​រាំង ៖ ត្រី​ជាតិ (Giant Barb – Catlocarpio siamensis)(8)
  5. អណ្ដើក​ហ្លួង ៖ ល្មូន​ជាតិ (Southern River Terrapin – Batagur affinis)(9)*
  6. ត្រយ៉ង ៖ បក្សី​ជាតិ (Giant Ibis – Thaumatibis gigantea)(10)
  7. គោព្រៃ​ ៖ ថនិកសត្វ​ជាតិ (Kouprey – Bos sauvelis)(11)

***

អាន​បន្ថែម ៖

  1. អត្ថបទ និង​រូប​ភាព​ដោយ​ សុវិចូច ៖ រូប​ទង់​ជាតិ​កម្ពុជា
  2. ​អត្ថបទ​ដោយ លោក​ស្រុក​ស្រែ​ជា​ទី​ស្នេហា​នៃ​ខ្ញុំ ៖ ព្រះ​រាជ​ជីវប្រវត្តិ​សម្ដេច ជួន ណាត
  3. អំពី​ សញ្ញា «ឧណ្ណាលោម» ឬ «ឱម» ជាភាសា​អង់គ្លេស ៖ Aum
  4. ព្រះ​រាជក្រឹត្យ​ជា​ ភាសា​អង់គ្លេស (រក​ជា​ភាសា​ខ្មែរ​ឥត​ឃើញ – នឹង​មាន​បក​ប្រែ​ក្រៅ​ផ្លូវការ​នៅ​ពេល​ក្រោយ​ បើ​សិន​ជា​​រក​ជា​ភាសា​ខ្មែរ​នៅ​តែ​មិន​ឃើញ​​)
  5. អត្ថបទ
  6. អត្ថបទ
  7. អត្ថបទ
  8. អត្ថបទ
  9. អត្ថបទ ។ * គួរ​បញ្ជាក់​ផង​ដែរ​ថា​ក្នុង​ព្រះ​រាជក្រឹត្យ​បែរ​ជា​សរសេរ​ថា (Northern River Terrapin – Batagur baska) ដែល​មាន​ភាព​មិន​សម​ស្រប​នឹង​ប្រកាស​ខាង​លើ ។ ជា​ការ​បញ្ជាក់​អណ្ដើក​ទាំង​ពីរ​នេះ​ស្ថិត​នៅ​ក្នុង​ Genus: Batagur ដូច​គ្នា តែ​ក្នុង Specie ផ្សេង​គ្នា​ គឺ baska និង affinis (អាច​ថា​បង​ប្អូន​ជីដូន​មួយ) ។ ខ្ញុំ​សម្រេច​ថា​ អណ្ដើក​ហ្លួង​នេះ​គឺ​ជា Southern River Terrapin – Batagur affinis ដោយ​មាន​ឯកសារ​នៃ​​​ ICNU ជា​អំណះអំណាង​ស្រាប់ ។
  10. អត្ថបទ
  11. អត្ថបទ​​ដោយ តាម៉ាប់ ៖ គោព្រៃ
Advertisements

14 Responses to និមិត្តរូបជាតិ​ខ្មែរ

  1. អូនម៉ាប់មាសបង ទៅថតរូបចេកពងមាន់យកអាពងមាន់សុទ្ធម្តងមើល កុំដាក់អាពងមាន់ធំៗ(ភ្លុក)ហ្នឹងអី។
    ចាំមើលបើខ្ញុំរកព្រះរាជ​ក្រិត្យ នោះបានចាំខ្ញុំស្កេនផ្ញើលោកប្អូន តែចាំចូលធ្វើការវិញសិន ព្រោះមានបងស្រី ម្នាក់គាត់ធ្វើ ការរដ្ឋបាលនៅក្រសួង គាត់មានសម្បូរណ៍តែមិនដឹងជាមាន ព្រះរាជក្រិត្យមួយហ្នឹងឬអត់ទេ។

    • អរគុណបង ។ នៅភ្នំពេញ​នេះ​ខ្ញុំ​មិន​ដឹង​ទៅ​រក​ចេក​ពង​មាន់​ឯណាទេ បើ​កាល​ខ្ញុំ​នៅ​ស្រុកខ្ញុំ​ឆី​ចេក​នេះ​ទាល់​តែ​ក្ដៅ​ខ្លួន​ឯណោះ​ម្ដងៗ ព្រោះ​​មាន​ចម្ការ​ចេក​ប្រហែល​ជា ១០-២០ ដើម​ដែរ ។

  2. somada ថា:

    អត្ថបទនេះសរសេរបានល្អ បងពេញចិត្ត​ តែបង​នៅតែឆ្ងល់រឿង​ទង់ជាតិនេះមិន​បាត់សោះ ឆ្ងល់រឿង​កាំជណ្តើរនឹងហ្មង ខ្លះឃើញ​ដាក់​ព័ណ៌ខ្មៅ ខ្លះ​ដាក់​ព័ណ៌ក្រហម តើ​យក​មួយណាឲ្យ​ប្រាកដទៅ ?

    • ដូច​ជា​ប្រាកដ​ដែរ​រឿងណឹង ព្រោះ​ខាង​អ្នក​ដែល​ពាក់ព័ន្ធ​ដូច​មិន​ឃើញ​មាន​ចំណាត់​ការ​អីផង ។ ខ្ញុំ​គិត​ថា​តួ​ប្រាសាទ​ជា​ពណ៌​ខ្មៅ តួ​កាំ​ជណ្ដើរ​គួរ​ជា​ពណ៌​ខ្មៅ​ដែរ​ហើ្យ ។

  3. លើ​កដំបូង​ដែល​ខ្ញុំ​ស្គាល់​ផ្កា​រំដួល​ដែល​ជា​ផ្កា​ជាតិ គិត​ទិញ​ដើម​នេះ​ មួយ​ដើម ដាំ​នៅ​សាលា​បឋមសិក្សា វត្ត​ក្រាំង កន្លែង​ធ្វើ​ការ​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាងគេ និង មួយ​ដើម​ទៀត​ដាំ​នៅ​វិទ្យាល័យ​កំពង់​ស្ពឺ ដើម្បី​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ស្គាល់​ផ្កា​ជាតិ​កុំ​ឲ្យ​ដូច​ខ្ញុំ ។ អរគុណ​តាម៉ាប់!

  4. raksa88 ថា:

    😀 ខ្ញុំ​ធ្លាប់​តែ​ឃើញគេ​បង្ហោះលើ ហ្វេសប៊ុក តែ​មិន​មាន​ការ​បក​ស្រាយ​បែប​នេះទេ ! អគុណពូក្មាប់ !

  5. បាន​ឯកសារ​យោង​ពី​ខាង​ណា​ថា​ទង់​ជាតិ​ខ្មែរ​មាន​ទម្រង់​ ​១ ២ ១​? ខ្ញុំ​ដូច​ជា​រក​ឯកសារ​អះអាង​មិន​ឃើញ​សោះ​មក​ទល់​សព្វ​ថ្ងៃ

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s