វិថី​​ដែល​មាន​ព្រះ​នាម​ព្រះ​រាជវង្ស​


១. មហាវិថី​​ព្រះ​​​មុនីវង្ស (93) ចាប់​ផ្ដើម​ពី​ចេញ​ពី​គល់​ ស្ពាន​ជ្រោយចង្វារ រហូត​ដល់​ រង្វង់​មូល​ក្បាល​ថ្នល់​ដែល​សព្វ​ថ្ងៃ​ក្លាយ​ជា​ចំណុច​ប្រសព្វ​រវាង ស្ពាន​អាកាស និង ស្ពាន​ព្រះ​មុនីវង្ស​ ភ្លោះ មាន​ទិស​ដៅ​ពី​ ជើង​ ទៅ ត្បូង។ ស៊ីសុវត្ថិ មុនីវង្ស (27 ធ្នូ 1875 – 24 មេសា1941) គឺ​ជា​ព្រះ​មហាក្សត្រ​ខ្មែរ​ដែល​សោយ​រាជ្យ​​នៅ​ឆ្នាំ​ 1927 បន្ត​ពី​ព្រះ​បិតា ស៊ីសុវត្ថិ រហូត​ដល់​ទ្រង់សុវណ្ណគត​​​នៅ​ឯ​ព្រះ​រាជ​ដំណាក់​នៅ​ឯ​ខ្ពង់រាប​បូកគោ ។ ព្រះ​មាតា​ព្រះ​នាម ​វ៉ាន់

២. មហាវិថី​ព្រះ​​​នរោត្តម (41) ចាប់​ផ្ដើម​ចេញ​ពី​ខាង​ត្បូង​វត្ត​ភ្នំ រហូត​ដល់​ រង្វង់​មូល​ក្បាល​ថ្នល់​ដែល​សព្វ​ថ្ងៃ​ក្លាយ​ជា​ចំណុច​ប្រសព្វ​រវាង ស្ពាន​អាកាស និង ស្ពាន​ព្រះ​មុនីវង្ស​ ភ្លោះ មាន​ទិស​ដៅ​ពី​ ជើង​ ទៅ ត្បូង ។ នរោត្តម (?? កុម្ភៈ 1834 – 24 មេសា 1904) គឺ​ជា​ព្រះ​មហាក្សត្រ​ខ្មែរ​ដែល​សោយ​រាជ្យ​​នៅ​ឆ្នាំ 1860 បន្ត​ពី​ព្រះ​បិតា​ អង្គ​ដួង រហូត​ដល់​ទ្រង់​សុវណ្ណគត​នៅ​​ព្រះបរមរាជវាំង​ក្រុង​​​​​ភ្នំពេញ ។ ព្រះ​មាតា​ព្រះ​នាម ប៉ែន

៣. មហាវិថី​​សម្ដេច​សុទ្ធារស (3) ចាប់​ផ្ដើម​ចេញ​ពី​ផ្លូវ​បំបែក​មុខ​វត្ត​ឧណ្ណាលោម កាត់​តាម​មុខ​ព្រះបរមរាជវាំង​រហូត​ទៅ​ដល់​ស្តុប​ចំការមន មាន​ទិស​ដៅ​ពី ជើង ទៅ ត្បូង ។ នរោត្តម សុទ្ធារស (18 តុលា 1872 – 27 មករា 1945) ​ មាន​ព្រះ​យស​ជា  សម្ដេច​​ព្រះ​រាជ​អយ្យកោ វរ​ចក្រ​រណឫទ្ធិ ។ ព្រះ​បិតា​ព្រះ​នាម នរោត្តម ឯ​ព្រះ​មាតា​ព្រះ​នាម អៀមបុស្បា ។ ទ្រង់​ចូល​ទិវង្គត​នៅ​​ព្រះបរមរាជវាំង​ក្រុង​​ភ្នំពេញ ។

៤. មហា​វិថី​​​​ព្រះ​សីហនុ (274) ចាប់​ផ្ដើម​ចេញ​ពី​ចំណុច​ភ្លើង​ស្តុប​អា​ង​ទឹក​ពហុ​កីឡដ្ឋាន​អូឡាំពិច រហូត​ដល់​ហួស​ វិមាន​ឯករាជ្យ ដែល​បែក​ចេញ​ជា​ផ្លូវ​ភ្លោះ មាន​ទិស​ដៅ​ពី​ លិច ទៅ​ កើត ។ នរោត្តម​ សីហនុ (31 តុលា 1922 – 15 តុលា 2012) គឺ​ជា​ព្រះ​មហាក្សត្រ​ខ្មែរ​ដែល​សោយ​រាជ្យ​​នៅ​ឆ្នាំ 1941 បន្ត​ពី​ព្រះ​អយ្យកោ​ ស៊ីសុវត្ថិ មុនីវង្ស ហើយ​បាន​ដាក់​រាជ្យ​នៅ​ឆ្នាំ 1955 ថ្វាយ​​ព្រះ​បិតា នរោត្តម សុរាម្រឹត និង​ឡើង​គ្រង​រាជ្យ​ម្ដង​ទៀត​នៅ​ឆ្នាំ 1993 រហូត​ដល់​ឆ្នាំ 2004 ដែល​​លើក​ទី ២ នេះ ទ្រង់​​ដាក់​រាជ្យ​​ថ្វាយ​ព្រះ​រាជបុត្រ នរោត្តម សីហមុនី (14 ឧសភា 1953 – បច្ចុប្បន្ន) ។ ទ្រង់សុវណ្ណគត​​​នៅ​ឯ​ ប្រទេស​ចិន​ ។

៥. មហាវិថី​​​​ព្រះ​សុរាម្រឹត (268) ចាប់​ផ្ដើម​ចេញ​ពី​ចំណុច​កែង ​មហាវិថី​សុទ្ធារស ត្រង់​សួន​ច្បារ​វិមាន​ឯករាជ្យ រហូត​​ទៅ​ដល់​ វិថី​ប៉ាស្ទ័រ ។ នរោត្តម សុរាម្រឹត (06 មីនា 1896 – 03 មេសា 1960) គឺ​ជា​ព្រះ​មហាក្សត្រ​ខ្មែរ​ដែល​សោយរាជ្យ​នៅ​ឆ្នាំ 1955 បន្ត​ពី​ព្រះ​រាជបុត្រ​​ នរោត្តម សីហនុ រហូត​ដល់​ទ្រង់​សុវណ្ណគត​នៅ​ឯ​ព្រះបរមរាជវាំង​ក្រុង​ភ្នំពេញ ។ ព្រះ​បិតា​ព្រះ​នាម នរោត្តម​ សុទ្ធារស ឯ​ព្រះ​មាតា​ព្រះ​នាម នរោត្តម ផង៉ាង៉ាម

៦. មហាវិថី​សម្ដេច​​មុនីរ៉េត (217) ចាប់​ផ្ដើម​ចេញ​ពី​ចំណុច​រង្វង់​មូល​នាង​គង្ហីង កាត់​តាម​មុខ​ពហុ​កីឡដ្ឋាន​អូឡាំពិច​ រហូត​ទៅ​ដល់​ស្តុប​ស្ពាន​ស្ទឹង​មាន​ជ័យ ។ ស៊ីសុវត្ថិ មុនីរ៉េត (25 វិច្ឆិកា 1909 – ?? កញ្ញា 1975) មាន​ព្រះ​យស​ជា សម្ដេច​ក្រុម​ព្រះ​ ។ ព្រះ​បិតា​ព្រះ​នាម ស៊ីសុវត្ថិ មុនីវង្ស ឯ​ព្រះ​មាតា​ព្រះ​នាម នរោត្ដម កាញ្ចនវិមាន ។ ទ្រង់​ត្រូវ​បាន​ធ្វើគត​ដោយ​របប​ខ្មែរ​ក្រហម ។

៧. តិរៈ​វិថី​​ព្រះ​ស៊ីសុវត្ថិ ( ពៅ

៨. វិថី​​ព្រះ​អង្គ​យុគន្ធរ (19)  ចាប់​ផ្ដើម​ពី​អគ្គិសនី​កម្ពុជា កាត់​មុខ​វត្ត​សារាវ័នតេជោ ក្រោយ​សាលា​រចនា ក្រោយ​វត្ត​បុទុមវត្តី ហើយ​មក​ចប់​ត្រឹម​ ​មហាវិថី​សុរាម្រឹត មាន​ទិស​ដៅ​ពី​ ជើង ទៅ​ ត្បូង ។ នរោត្តម យុគន្ធរ (?? 1858/1860 – 17 មិថុនា 1834) មាន​ព្រះ​យស​ជា ជ័យ​ព្រះ​រាជ​ឱរស​បុត្រា​ចន្ទ ។ ព្រះ​បិតា​ព្រះ​នាម នរោត្តម ឯ​ព្រះ​មាតា​ព្រះ​នាម ពោះ ។ ទ្រង់​គឺ​ជា​អ្នក​ដែល​ត្រូវ​គេ​មើល​ឃើញ​ច្បាស់​ថា​ជា​អ្នក​បន្ត​ស្នង​រាជ្យ​ពី​​ព្រះ​បិតា នរោត្តម ប៉ុន្តែ​ត្រូវ​បាន​ដក​ចេញ​វិញ​ដោយ​សារ​សកម្មភាព​ប្រឆាំង​នឹង​អាណានិគម​បារាំង​របស់​ព្រះ​អង្គ។ ទ្រង់​ចូល​ទិវង្គត​នៅ​​ស្រុក​សៀម​ក្រោយ​ពេល​​ជម្លៀស​ព្រះ​កាយ​ចេញ​ពី​ស្រុក​ខ្មែរ​នៅ​​​ឆ្នាំ 1900 ។

៩. រុក្ខវិថី​ព្រះ​មហាក្សត្រិយានី​កុសុមៈ (106) ចាប់​ផ្ដើម​ចេញ​ពី​​​ខាង​ជើង​ផ្សារ​រាត្រី​​​ទៅ​ដល់​ស្ថានីយ​រាជ​អយស្ម័យយាន​ មាន​ទិស​ដៅ​ពី​ កើត​ ទៅ លិច ។ ស៊ីសុវត្ថិ កុសុមៈ (09 មេសា 1904 – 27 មេសា 1975) គឺ​ជា​មហាក្សត្រិយានី​​ខ្មែរ​ដែល​គ្រង​រាជ្យ​ពី​ឆ្នាំ 1955 បន្ត​ពី​ព្រះ​ស្វាមី នរោត្តម​ សុរាម្រឹត រហូត​ដល់​ថ្ងៃ​រដ្ឋប្រហារ 18 មិនា 1970 ។ ព្រះ​បិតា​ព្រះ​នាម ស៊ីសុវត្ថិ មុនីវង្ស ឯ​ព្រះ​មាតា​ព្រះ​នាម នរោត្ដម កាញ្ចនវិមាន ។ ទ្រង់​បាន​និរទេស​ព្រះ​កាយ​ទៅ​ស្រុក​ចិន​នៅ​ខែ​ឧសភា 1973​ ​ហើយ​ទ្រង់​ចូល​ទិវង្គត​​នៅ​ឯ​ក្រុង​ប៉េកាំង ។

១០. វិថី​ស៊ីសុវត្ថិយុតិវង្ស ៨៤

១១. វិថី​អង្គនន្ទ ១០២

១២.​ វិថី​អង្គដួង ១១០

១៣. វិថី​ជ័យជេដ្ឋា ១១៨

១៤. វិថីជ័យវរ្ម័នទី ៧ ១៧២

១៥. វិថី​ត្រសក់​ផ្អែម

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s