កិច្ចការ​ស្រាវ​ជ្រាវ ឧត្តុង្គ


កាល​ពី​ថ្ងៃ ៩ វិច្ឆិកា​ ដែល​ជា​ថ្ងៃ​បុណ្យ​​ឯករាជ្យ​ជាតិ​នោះ ខ្ញុំ​ និង​មិត្តភ័ក្ដិ​ប្រាំមួយ​នាក់​ទៀត​ បាន​នាំ​គ្នា​ទៅ​ ភ្នំ​ឧត្តុង្គ អតីត​រាជធានី​​នៅ​ ស.វ​.​ទី ១៩ ។

មិន​មែន​ជា​លើក​ទី​​១ ទេ​ ដែល​ខ្ញុំ​បាន​ទៅ​ទី​នោះ តែ​លើក​នេះ​ខុស​ពី​រាល់​ដង​ ដោយ​សារ​​តែ​មាន​ ផែន​ទី ត្រឹម​ត្រូវ ហើយ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​គ្រប់​ទី​តាំង​​នៅ​លើ​ភ្នំ​ និង​នៅ​ជើង​ភ្នំ ។ ជា​មួយ​នេះ​ផង​ដែរ ក៏​មាន​ការ​សិក្សា​​​ផ្ទាល់​ទៅ​លើ​​​អក្សរ​ចារឹក​​នៅ​លើ​ព្រះ​ចេតិយ​ធំ​ៗ ដែល​មិន​ខុស​ប៉ុន្មាន​ពី​អក្សរ​ខ្មែរ​សម័យ​បច្ចុប្បន្ន​ ជា​ហេតុ​នាំឲ្យ​ខ្ញុំ​អាច​ធ្វើ​ការ​សិក្សា​បាន​​ដោយ​ងាយ​ស្រួល លើក​លែង​តែ​បញ្ហា​អក្សរ​តូច​ៗ ត្រូវ​ពង្រីក​បន្ថែម​ក្នុង​ អេក្រង់​កាមេរ៉ា ។

ផែន​ទីពីគេហទំព័រ CEN

នៅ​ជុំវិញ​តំបន់​និង​នៅ​លើ​​ ភ្នំ​ព្រះ​រាជ​ទ្រព្យ​ (គិត​ពី​ទិស​ខាង​ជើង​មក​​ទិស​ខាង​ត្បូង) ទាំង​មូល​មាន​ចេតិយ​សរុប​ទាំង​អស់ ១៣ រួម​មាន ៖

  • ចេតិយ​ព្រះ​អង្គ យ៉ៃ្យ និង ណ្យ
  • ចេតិយ​ព្រះ​សត្ថា (ចេតិយ​ទន្ទឹម​ខាង​លិច)
  • ចេតិយ​ព្រះ​អង្គអេង (ចេតិយ​ទន្ទឹម​ខាង​កើត)
  • ចេតិយ​រាជវង្ស
  • ចេតិយ​រាជវង្ស
  • ព្រះ​សក្យមុនី​ចេតិយ
  • ចេតិយ​ព្រះ​ស្រី​សុរិយោ​ពណ៌ (ចេតិយ​ត្រៃត្រិង្ស)
  • ចេតិយ​ព្រះ​អង្គ​ដួង
  • ចេតិយ​ព្រះ​ស៊ីសុវត្ថិ
  • ចេតិយ​រាជវង្ស
  • ចេតិយ​ព្រះ​ចន្ទ​រាជា
  • ចេតិយ​រាជវង្ស
  • ចេតិយ​ព្រះ​អង្គ​ចន្ទ

ក្នុង​ចំណោម​ចេតិយ​ខាង​​លើ​ទាំង​ប៉ុន្មាន​នេះ ខ្ញុំ​បាន​ធ្វើ​ការ​​សិក្សា​តែ​លើ​ចេតិយ​នៃ​ព្រះ​រាជា​ប៉ុណ្ណោះ ក៏​ប៉ុន្តែ ចេតិយ​ព្រះ​ចន្ទ​រាជា និង​ ព្រះ​អង្គ​ចន្ទ មិន​មាន​ចារឹក​​ឲ្យ​​ធ្វើ​ការ​សិក្សា​នោះ​ទេ ។

ចេតិយ​ ៦​ ខាង​លើ​មាន​ព័ត៌មាន​លំអិត​ ដោយ​គ្រាន់​តែ​ចុច​ទៅ​លើ​រូប​ ឯ​ចេតិយ​ចំនួន​ ៤ (សម្គាល់​ដោយ *) ទៀត​មិន​មាន​ព័ត៌មាន​​នោះ​ទេ ឯ​ចេតិយ ២ ទៀត រួម​និង​ព្រះ​សក្យមុនី​ចេតិយ មិន​មាន​រូប​នឹង​បង្ហាញ​នោះ​ទេ ៖

ចេតិយ​ត្រៃត្រិង្ស

ចេតិយ​ព្រះ​ស៊ីសុវត្ថិ

ចេតិយ​ព្រះ​អង្គ​ដួង

ចេតិយ​ព្រះ​អង្គ​អេង

ចេតិយ​ព្រះ​សត្ថា​ ទី១

ចេតិយ​ព្រះ​អង្គ​ យ៉ៃ្យ និង ណ្យ

*ចេតិយ​ព្រះ​ចន្ទ​រាជា (ស្ថាបនិក​លង្វែក)

*ចេតិយ​ព្រះ​អង្គ​ចន្ទ (បាក់​បែក​ជា​ទម្ងន់)

*ចេតិយ​នៅ​ក្រោយ​ចេតិយ​ទន្ទឹម

*ចេតិយ​នៅ​មុខ​ព្រះ​គោ​ព្រះ​កែវ

 

 

 

9 Responses to កិច្ចការ​ស្រាវ​ជ្រាវ ឧត្តុង្គ

  1. ខ្ញុំធ្លាប់ទៅច្រើនដងដែរ តែមិនដឹងចេតិយមួយណា មួយណីទេ ព្រោះដើរជាមួយអ្នកអត់ដឹងដូចគ្នា។

    • ខ្ញុំ​ចាប់អារម្មណ៍នឹង​អក្សរ​ចារឹក​នោះ​ជា​ច្រើន​ដង​ហើយ តែ​មិន​មាន​អ្វី​ថត​ទុក ម្ដង​នេះ​ដោយ​បាន​អ្នក​មាន​ចំណាប់​អារម្មណ៍​ដូច​គ្នា​ហើយមាន​ផែនទី​ផង ក៏​ធ្វើ​បាន​ប៉ុណ្ណឹង ។ នៅ​ចេតិយរាជវង្ស​ខ្លះ​មាន​អក្សរ​ដែល តែដោយ​តូចពេក ហើយ​ដាក់​ច្រើន​អដ្ឋិ​ផង ក៏​មិន​បាន​ធ្វើ​ទៅ ។

  2. Ah Pov ថា:

    ខ្ញុំ​កាល​ពី​ប្រហែល​ពីរ​ឆ្នាំ​មុន ប៊ិះ​បាន​ឡើង​ដែរ​ហ្នឹង… ទៅ​ដល់​ជើង​ភ្នំ​ហើយ បែរ​ជា​ភ្លៀង គេ​ក៏​ប្តូរ​កម្មវិធី 😥

  3. អរគុណតាម៉ាប់ ចំពោះ​អត្ថបទ​ស្រាវជ្រាវ​នេះ… បើ​មាន​ពេល យើង​នឹង​ទៅ​ថតរូប​ទីអារាម​ទាំងអស់​ ដែល​នៅ​ជុំវិញ​អតីត​ក្រុង​ឧត្តុង្គ​នេះ ដែល​បើ​តាម​ចាស់​ៗ​ប្រាប់ គឺ​មាន​អារាម​មិន​តិច​ជាង​ ១០០​ទេ នៅ​ក្បែរ​គ្នា…

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s