លោក Michael Vickery (1931-2017)


An undated portrait of Michael Theodore Vickery (1931-2017),
source: Mimi Saeju (the deceased’s foster daughter)

ខ្ញុំ​ស្គាល់​ឈ្មោះ​ លោកគ្រូ មៃឃើល វីកឃើរី ជា​លើក​ដំបូង​នៅ​ចុង​ឆ្នាំ២០០៩។ កាល​នោះ​ខ្ញុំ​រៀន​ឆ្នាំ​ទី១ នៅវិទ្យាស្ថាន​ភាសាបរទេស មុខវិជ្ជា​ប្រវត្តិ​សាស្ត្រ​ បង្រៀន​​ដោយ​ លោកគ្រូ វង់ សុធារ៉ា។ ចាប់ពីពេលនោះមក ខ្ញុំតែងតែតាម​ដាន​អត្ថបទ​នានា​ និង​អាន​​សៀវភៅ​​មេរៀន​ដែល​បក​ប្រែ​ជា​ភាសា​ខ្មែរ​ ដោយ​អតីត​និស្សិត​មហាវិទ្យាល័យបុរាណវិទ្យា។ មេរៀន​ប្រវត្តិ​សាស្ត្រ​របស់គាត់ ខុស​ប្លែក​ពី​មេរៀន​ប្រវត្តិ​សាស្ត្រ​ដែល​យើង​ស្គាល់​ជា​ទូទៅ ដោយ​មាន​ការ​វិភាគ​ស៊ី​ជម្រៅ មិនមែន​គ្រាន់តែ​ជា​បញ្ជី​ព្រះនាម​ស្ដេច​តែប៉ុណ្ណោះទេ​។ ខ្ញុំ​អាច​និយាយ​បាន​ថា សិស្ស​​និស្សិត​ខ្មែរ​ដែល​រៀន​ប្រវត្តិសាស្ត្រ​ខ្មែរភាគច្រើនអានតែសៀវភៅ​ លោក ត្រឹង ងារ ដូច្នេះ​​សង្ឃឹម​ថាទាំងសិស្ស​និស្សិត ក៏ដូចជា​សាធារណៈជន​ ស្វែង​រក​អាន​​សៀវភៅ​ប្រវត្តិ​សាស្ត្រ​ខ្មែរ​ដែល​សរសេរ​ដោយ​ លោកគ្រូ វីឃើរី បន្ថែមទៀត​។ សៀវភៅ​​មេរៀន​​បក​ប្រែ​ជា​ភាសា​ខ្មែរ​​ ដែល​បង្រៀន​នៅ​មហាវិទ្យាល័យ​បុរាណវិទ្យានោះ មាន​គេ​កូពីដាក់​លក់​ពាស​ពេញ​បណ្ណាគារ​នៅ​ក្រុង​ភ្នំពេញ។​ រឿងសោក​ស្ដាយ​បំផុត​មួយ​ក្នុងជីវិត​ខ្ញុំ គឺ​ខ្ញុំ​មិន​ដែល​បាន​ជួប​គាត់​សូម្បី​តែ​ម្ដង។​

ខាង​ក្រោម​នេះ​ ជា​កាលប្ប​ប្រវត្តិ​​ជីវិត​ លោក ម៉ៃឃើល ថេអូដរ៍ វីកឃើរី៖

  • ថ្ងៃទី០១ មេសា ១៩៣១៖ ចាប់កំណើតនៅ ប៊ៀល្លីង ម៉ុនតាណា សហរដ្ឋ​អាមេរិច
  • ឆ្នាំ១៩៥២​៖ ទទួល​សញ្ញបត្រ​បរិញ្ញ​បត្រ​សិក្សា​រូស្ស៊ី ពី​សាកលវិទ្យាល័យវ៉ាស៊ីងតោន សហរដ្ឋ​អាមេរិច
  • ឆ្នាំ១៩៥៣ ដល់១៩៥៥៖ ទទួល​អាហារូបករណ៍ហ៊្វុលប្រាយត៍ ទៅបង្រៀន​នៅ​ប្រទេសហ្វាំងឡង់
  • ឆ្នាំ១៩៥៦ ដល់១៩៥៨៖ ជា​ទាហាន​សហរដ្ឋអាមេរិច​ ប្រចាំការ​នៅ​ប្រទេស​អាល្លឺម៉ង់ខាងលិច
  • ឆ្នាំ១៩៥៨ ដល់១៩៦០៖ បង្រៀន​ភាសា​អង់គ្លេស​ នៅអ៊ីស្តង់ប៊ុល ប្រទេសតួរគី
  • ឆ្នាំ១៩៦០ ដល់១៩៦៤៖ បង្រៀន​ភាសា​អង់គ្លេស​ នៅកំពង់ធំ បាត់ដំបង? ប្រទេសកម្ពុជា
  • ឆ្នាំ១៩៦៥ ដល់១៩៦៧៖ បង្រៀន​ភាសា​អង់គ្លេស​ នៅប្រទេសឡាវ
  • ឆ្នាំ១៩៧០ ដល់១៩៧២៖ ធ្វើការ​ស្រាវជ្រាវ​ថ្នាក់​បណ្ឌិត ​នៅប្រទេសកម្ពុជា និងថៃ
  • ឆ្នាំ១៩៧៣ ដល់១៩៧៩៖ បង្រៀន​មុខវិជ្ជា​ប្រវត្តិ​សាស្ត្រ​អាស៊ី​អាគ្នេយ៍ ​នៅ​សាកលវិទ្យាល័យ​សាំង្ស៍ ម៉ាឡេសៀ ប៉េណាំង ប្រទេសម៉ាឡេស៊ី
  • ​ឆ្នាំ១៩៧៧៖ ការពារ​ដោយ​ជោគជ័យ​និក្ខេបបទ​ថ្នាក់បណ្ឌិត​ប្រវត្តិសាស្ត្រ​​ ក្រោម​ចំណង​ជើង​ថា «ប្រទេសកម្ពុជាក្រោយអង្គរ៖ ភ័ស្តុតាង​ពង្សាវតារ​​ពីសតវត្ស​ទី១៤ ដល់ទី១៦» នៅសាកល​វិទ្យាល័យ​យ៉េល សហរដ្ឋ​អាមេរិច
  • ឆ្នាំ១៩៧៩ ដល់១៩៨២៖ អ្នកស្រាវជ្រាវ​ប្រវត្តិ​សាស្ត្រ​អាស៊ីអាគ្នេយ៍ នៅសាកលវិទ្យាល័យជាតិអូស្ត្រាលី
  • ឆ្នាំ១៩៨២ ដល់១៩៨៨៖ អ្នកស្រាវជ្រាវ​ប្រវត្តិ​សាស្ត្រ​អាស៊ីអាគ្នេយ៍ នៅសាកលវិទ្យាល័យអាដឺឡែត ប្រទេស​អូស្ត្រាលី
  • ឆ្នាំ១៩៨៨ ដល់១៩៩៨៖ សាស្ត្រាចារ្យ​ជាន់​ខ្ពស់​​ប្រវត្តិ​សាស្ត្រ​អាស៊ី​អាគ្នេយ៍ ​នៅ​សាកលវិទ្យាល័យ​សាំង្ស៍ ម៉ាឡេសៀ ប៉េណាំង ប្រទេសម៉ាឡេស៊ី
  • ឆ្នាំ១៩៩៨ ដល់២០០២៖ សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​កម្ពុជា នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចត្រ​សិល្បៈ ភ្នំពេញ ប្រទេសកម្ពុជា
  • ឆ្នាំ២០០២ ដល់២០០៨៖ អ្នកស្រាវជ្រាវ​ឯករាជ្យ មូលដ្ឋាននៅឈៀងហ្មៃ ប្រទេសថៃ
  • ឆ្នាំ២០០៩ ដល់២០១១៖ សាស្ត្រាចារ្យទស្សនកិច្ច​ នៅសាកលវិទ្យាល័យស៊ីដនី ប្រទេស​អូស្ត្រាលី​
  • ថ្ងៃ២៩ ខែមិថុនា ២០១៧​៖ ទទួល​មរណភាព​នៅ​ខេត្ត​បាត់ដំបង ប្រទេសកម្ពុជា ក្នុងជន្មាយុ ៨៦ឆ្នាំ

ស្នា​ដៃ​​​ស្រាវជ្រាវ​របស់​លោក​​មាន​ជា​សៀវភៅ ជា​អត្ថបទក្នុង​ព្រឹត្តិប័ត្រ​​នានា​ ខ្ញុំ​សូម​ណែ​នាំ​ស្នា​ដៃ​ធំៗ​៖

  • និក្ខេបបទ​បណ្ឌិត៖ Cambodia After Angkor: The Chronicular Evidence for the Fourteenth to Sixteenth Centuries, Yale University, Ph.D., December 1977. Ann Arbor: University of Michigan, University Microfilms
  • សៀវភៅ Kampuchea, Politics, Economics and Society, Frances Pinter (Publishers), London, Lynne Rienner Publishers, Inc., Boulder, 1986.
  • សៀវភៅ Society, Economics and Politics in Pre-Angkor Cambodia: The 7th-8th Centuries. Tokyo, The Centre for East Asian Cultural Studies for Unesco, The Toyo Bunko, 1998.
  • សៀវភៅCambodia 1975-1982, Boston, South End Press; Sydney, George Allen & Unwin, 1984; second edition, Chiang Mai, Silkworm Books, 1999.
  • សៀវភៅCambodia: A Political Survey. Phnom Penh, Funan Press, 2007

សូមចូលទៅកាន់វេបសាយ michaelvickery.org ដើម្បីអាន ឬក៏ទាញយកសៀវភៅ អត្ថបទ​ប្រមូលផ្ដុំ អត្ថបទ​ជា​ជំពូកក្នុងសៀវភៅ ព្រឹត្តប័ត្រនានា។

អត្ថបទ​​មួយចំនួន​អំពីមរណភាព​របស់​លោក៖

អត្ថបទ​មួយចំនួនទៀតអំពីលោក ឬ​អំពី​​​ស្នាដៃលោក៖

សូមឧទ្ទិស​អត្ថបទមួយនេះជូនចំពោះវិញ្ញាណក្ខន្ធ​ លោកគ្រូ មៃឃើល វីកឃើរី

About តា ម៉ាប់

ខ្ញុំគ្រាន់តែចង់ដើរលេង! I live and I travel!
This entry was posted in បុគ្គល​ដែល​យើង​គួរ​តែ​ស្គាល់, អ្នកប្រវត្តិសាស្ត្រ - អ្នកបុរាណវិទ្យា and tagged , , , . Bookmark the permalink.

2 Responses to លោក Michael Vickery (1931-2017)

  1. sopheaksrey ថា:

    អរគុណសម្រាប់តំណរភ្ជាប់ និងការចែករំលែក 😉😉😉

សាសង