ក្រុមប្រាសាទ​ទន្លេបាទី


រមណីយដ្ឋាន​ទន្លេ​បាទី ស្ថិត​នៅ​ក្នុង​ភូមិ​ថ្នាល ឃុំ​ក្រាំង​ធ្នង់ ស្រុក​បាទី​ ខែត្រ​តាកែវ ក្នុង​រយៈ​ចម្ងាយ​ប្រហែល​ជា ៤០ គ.ម ពី​ទីក្រុង​ភ្នំពេញ ។  ដោយ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ យើង​នឹង​បាន​ឃើញ​ស្លាក​ប៉ាណូ​ដ៏​ធំ​លើក​ឡើង​នៅ​ខាង​ស្ដាំ​ដៃ​យើង​បញ្ជាក់​ថា​ដល់​ផ្លូវ​បត់​ទៅ​រមណីយដ្ឋាន​នេះ​ហើយ ដែល​មាន​រយៈ​ចម្ងាយ​ ៤ គ. ម ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដី ។

រមណីយដ្ឋាន​នេះ​ គឺ​ជា​បឹង​មួយ​ដែល​មាន​ទឹក​ទាំង​ប្រាំង​វស្សា ដែល​ភ្ញៀវ​ទេសចរណ៍​អាច​ជួល​តូប​នៅ​មាត់​ទឹក​អង្គុយ​លេង​កម្សាន្ត ឬ​ក៏​ស្ទូច​ត្រី​ជា​ដើម ។ តែ​នៅ​ក្នុង​អត្ថបទ​នេះ ខ្ញុំ​ចង់​បង្ហាញ​អំពី​ប្រាសាទ​ដែល​មាន​នៅ​ទីនេះ ។

ប្រាសាទ​នៅ​ទី​នេះ​មាន​ ២ គឺ ​ប្រាសាទ​តាព្រហ្ម និង ប្រាសាទ​យាយពៅ ។ ប្រាសាទ​ទាំង​ពីរ​នេះ​ធ្វើ​អំពី​ថ្ម​បាយ​ក្រៀម និង​ថ្ម​ភក់ ។ ប្រាសាទ​តាព្រហ្ម​ មាន​ទំហំ​ធំ​ជាង​ដោយ​មាន​កំផែង​ខាង​ក្រៅ មាន​ថែវ និង​មាន​ប្រាង្គ​កណ្ដាល​​ដែល​មាន​ទ្វារ​ ៤ ទិស ឯ​ ប្រាសាទ​យាយ​ពៅ ​​វិញ​ មាន​តែ​មួយ​ប្រាង្គ​ហើយ​មាន​ទ្វារ​​ចេញ​ចូល​តែ​ទិស​ខាង​កើត ។ ប្រាសាទ​យាយ​ពៅ ​ស្ថិត​នៅ​ប្រហែល ១០០ ម. ខាង​ជើង ​ប្រាសាទ​តាព្រហ្ម ។

ខាង​ក្រោម​នេះ ជា​រូប​ភាព​បង្ហាញ​ពី​ស្ថាន​ភាព​ប្រាសាទ​បច្ចុប្បន្ន​ និង​ប្រវត្តិ​​នៃ​ប្រាសាទ​តាម​​សិលា​ចារឹក និង​រឿង​ព្រេង ៖

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

តាម​​សិលា​ចារឹក​បញ្ជាក់​ថា​ ប្រាសាទ​នេះ​ត្រូវ​បាន​សាង​សង់​ក្នុង​រាជ​ ព្រះ​បាទ​ជ័យវម៌្ម​ទី៧ (1181 – 1218) ហើយ​ស្ថិត​នៅ​ក្នុង​រចនាបថ​បាយ័ន​​សម្រាប់​ឧទ្ទិស​ដល់​ព្រហ្មញ្ញ​សាសនា​ផង និង ពុទ្ធសាសនា​ផង ។

បើ​តាម​រឿង​ព្រេង​ដំណាល​ថា កាល ព្រះ​កេតុមាលា​ សោយ​រាជ្យ​នៅ​ឯ​អង្គរ​ធំ​ក៏​ទ្រង់​យាង​មក​ត្រួត​ពិនិត្យ​រាស្ត្រ​​នៅ​ទី​ត្រង់​ទន្លេបាទី​នេះ ក៏​ប្រទះ​ឃើញ​នារី​ម្នាក់​មាន​សម្រស់​ស្រស់​សោភា​ឈ្មោះ​ នាងពៅ ទ្រង់​ក៏​លើក​នាង​ជា​ស្នំ ។ ក្រោយ​មក​ដោយ​ត្រូវ​យាង​ទៅ​ព្រះ​នគរ​វិញ​ ហើយ​ដោយ​ នាងពៅ មាន​ទម្ងន់​ផង​នោះ​ក៏​យក​ទៅ​ពុំ​បាន ។

ក្រោយ​មក​នាង​ពៅ​ក៏​សម្រាល​បាន​កូន​ប្រុស​ម្នាក់​ដាក់​ឈ្មោះ​ថា អង្គ​ព្រហ្ម ។ កុមារ​ ព្រហ្ម លុះ​ធំ​ឡើង​សួរ​រក​ឪពុក ម្ដាយ​ក៏​ប្រាប់​តាម​ដំណើរ​ហើយ​ក៏​ចេញ​ទៅ​រក​​ឪពុក​ដែល​ជា​ស្ដេច​នៅ​ឯ​នគរ​ធំ ។ លុះ​ស្ដេច​ជា​ឪពុក​បាន​ជ្រាប​ការណ៍​អស់​ហើយ​នោះ ក៏​បញ្ជា​ឲ្យ​គេ​សង់​ប្រាសាទ​មួយ​ទុក​ឲ្យ​បុត្រ (ប្រាសាទ​តា​ព្រហ្ម​នៅ​សៀមរាប​សព្វ​ថ្ងៃ) ។

ក្រោយ​មក​ អង្គ​ព្រហ្ម ក៏​ត្រឡប់​មក​ស្រុក​ទន្លេ​បាទី​វិញ​ដោយ​បាន​ងារ​ជា ព្រះអជ្ជិត ចៅហ្វាយ​ខែត្រ​ស្រុក​បាទី ។ អង្គ​ព្រហ្ម​ ក៏​សាង​ប្រាសាទ​ ២ មួយ​ គឺ​ប្រាសាទ​តា​ព្រហ្ម​សព្វ​ថ្ងៃ និង​​​មួយ​ទៀត​ប្រាសាទ​យាយ​ពៅ​សព្វ​ថ្ងៃ​ដែល​ទុក​សម្រាប់​ឲ្យ​ម្ដាយ​គោរព​បូជា ។

ឯ​រឿងព្រេង​មួយ​ទៀត​បាន​ដំណាល​ថា ព្រះកេតុមាលា បាន​មក​ត្រួត​ពិនិត្យ​​​ត្រង់​ទន្លេបាទី​នេះ ក៏​ទៅ​ប្រកួត​ចំបាប់​និង​ នាង​ខ្មៅ (ប្រាសាទ​នាង​ខ្មៅ?) ដែល​ប្រកាស​ថា​នរណា​ប្រកួត​ឈ្នះ​នាង​និង​ព្រម​យក​ធ្វើ​ប្ដី ។ លុះ​ ព្រះ​កេតុមាលា ​ឈ្នះ​ហើយ នាង​ក៏​ព្រម​យក​ជា​ស្វាមី ។

ដំណាល​សាច់​រឿង​ក៏​ដូច​រឿង​ខាង​លើ​ តែ​ប្លែក​ថា អង្គ​ព្រហ្ម ពេល​ត្រឡប់​មក​វិញ​ក៏​ចាប់​ចិត្ត​ស្រលាញ់​​កូន​ក្រមុំ​គេ​ម្នាក់​ឈ្មោះ នាងពៅ ហើយ​ក៏​ចូល​ស្ដី​ដណ្ដឹង​ដោយ​មាន​ការ​ភ្នាល់​គ្នា​សាង​ប្រាសាទ ។ ក្រុម​ស្រី​ឆ្លាត​ជាង​ក៏​ប្រើ​ល្បិច​បង្ហូត​គោម (ល្បិច​ដដែល​ៗ) ដែល​​ប្រជាជន​នៅ​ទីនោះ​ដំណាល​មក​ទល់​សព្វ​ថ្ងៃ​ថា ដោយ​ខាង​ប្រុស​ចាញ់​បាន​ជា​គេ​ឃើញ​មាន​ថ្ម​នៅ​រាយ​ពាស​ពេញ​ប្រាសាទ​តាព្រហ្ម ឯ​ប្រាសាទ​យាយ​ពៅ​ធ្វើ​រួច​បាន​យ៉ាង​ល្អ ។

រឿង​ព្រេង​ទាំង​ ២ នេះ​ខុស​​គ្នា​ត្រង់​ដំណាល​មួយ​ថា​ ជា​ម្ដាយ មួយ​ថា​ ជា​ប្រពន្ធ ។

About តា ម៉ាប់

ខ្ញុំគ្រាន់តែចង់ដើរលេង! I live and I travel!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, អត្ថបទ ប្រវត្តិវិទ្យា, Exploring Cambodia and tagged , , , , , . Bookmark the permalink.

16 Responses to ក្រុមប្រាសាទ​ទន្លេបាទី

  1. ញ៉ុមសូមជូនមេដាយសរសើរកំរិតថ្នាក់ គំរបដបស្រាបៀរ​អង្គរ មួយ… 😀

    • ម៉េច​អញ្ចឹង​ពូ សរសើរ​រឿងអីទៅ ? ពូ​ដែល​សាក បៀរឡាវ ទេ ឮគេ​ថា​ឆ្ងាញ់ !

    • សរសើរទាំងរូបថត និង​អត្ថបទនេះ…។ ស្រាបៀរ​របស់​ឡាវមាន​ពីរ បី​មុខ ខ្ញុំ​សាក​​រួច​ហើយ… តែឆ្ងាញ់គ្រាន់បើ​ជាង​គេ គឺបៀរឡាវ នេះមែន…។ ​និយាយនេះ តិចលោ​ថា​ខ្ញុំមាន​ជំនាញ​ខាង​ភ្លក្ស​សា្រ​បៀរ​ចុះ… 😀

    • ម៉្យាង​ម្នាក់ទេ​ពូ មិន​ដឹង​ថា​ពូ​ធ្វើ​ម៉េច​បាន​រូប​ពូ​វិល​ដូច​សេះ​វិល​បាន ។ អត្ថបទពូ​សរសេរ​ងាយ​អាន​ជាង​ខ្ញុំ​ផង ។ និយាយ​រឿង​បៀរ​ ខ្ញុំ​មិន​ចេះ​ទេ គ្រាន់​តែ​ឮ​គេ​ថា​ឆ្ងាញ់ ។

    • រឿងបៀរឡាវ ខ្ញុំនិងមេ ចូលចិត្តលេខមួយ។ ឆ្ងាញ់មែនព្រោះរក្សារូបមន្តពីសម័យបារាំងបានមករហូត

    • អូ អញ្ចឹង​ផង​ឬ​បង? មិនដែល​ដឹង​សោះ យីចេះ​រក្សា​ក្បួន​ខ្នាត​គេ​បាន​ល្អ​ផង ។

  2. Pingback: ដំណើរ​កំសាន្ត​ខែត្រ​តាកែវ | តាម៉ាប់ & យាយ​ម៉ាប់

  3. ចេះមកពីរៀន… រៀនសូត្រ​មុខ​ជំនាញអីៗ​អាច​លំបាក… តែ​បើ​ចង់​រៀន​ជំនាញ​ខាង​ផឹកស៊ី ស្រួលរៀន​ណាស់​តាម៉ាប់!… 😀

  4. តាម៉ាប់​អើយ សក់ដែលយើងឃើញនៅប្រាសាទយាយពៅនោះ គឺជាសក់ដែលនៅពេល​គេ​កាត់​​ហើយយកទៅទុកទីនោះ ​គេ​មា​នជំនឿថា​បានសេចក្តីសុខ។ 😀

  5. Pingback: ផ្ទឹមរូបចាស់ រូបថ្មី | តាម៉ាប់ យាយម៉ាប់

  6. Pingback: ផ្ទឹមរូបចាស់ និង​​រូបថ្មី | តាម៉ាប់ យាយម៉ាប់

  7. Pingback: ហាង «មីលាក់ខ្លួន» ព្រែកតាមាក់ | តាម៉ាប់ យាយម៉ាប់

សាសង