ដី​ខ្មែរ​​ដែល​បាត់​ទៅ​យួន


ទឹក​ដី​ខ្មែរ​ដែល​បាត់​បង់​ទៅ​ប្រទេស​យួន​ដោយ​ការ​ទន្រ្ទាន​កាន់​កាប់​បន្តិច​ម្តងៗ​នោះ​មានទំហំ​ជាង ៦៤,០០០ គ.ម​ ក្រឡា ក្នុង​នោះ​មាន៖

១. ព្រះត្រពាំង
២. សុកទាំង – ឃ្លាំង
៣. មាត់ជ្រូក
៤. ក្រមួនស
៥. ពលលាវ
៦. ទឹកខ្មៅ
៧. ពាម
៨. ព្រែកឬស្សី
៩. លង់ហោ
១០. ពាម​បារ៉ាជ
១១. រោង​ដំរី
១២. ព្រៃនគរ
១៣. ទួល​តា​មោក
១៤. ផ្សារដែក
១៥. ចង្វា​ត្រពាំង
១៦. មេសរ
១៧. ព្រះសួគ៌ា
១៨. កោះ​គង (គោះគង)
១៩. កំពង់​ឬស្សី
២០. អូរកាប់
២១. កំពង់​ក្របី

មាន​ឯកសារ​ខ្លះ​ទៀត​ថា ខេត្រ​ដែល​បាត់​បង់​ទៅ​យួន​មាន​ចំនួន​ ២១​ខេត្រ​ដូច​គ្នា ប៉ុន្តែ​ឃើញ​មាន​ឈ្មោះ​មិន​ដូច​គ្នា​ទេ​ ដែល​យើង​ពុំ​ដឹង​ថា​ឈ្មោះ​ទាំង​នោះ​ វា​ដូច​គ្នា​ទៅ​​នឹង​ឈ្មោះ​ខេត្រ​មួយ​ណា​ទេ។ ខេត្រ​ទាំង​នោះ​មាន​ដូច​ជា៖ ខេត្រ​កំពង់​ស្រកាត្រី, ផ្សំអំបិល, ឈ្មោះ​ថ្មី…។

បណ្តា​ឈ្មោះ​ខេត្រ​ខាង​​លើ​នេះ​ ត្រូវ​បាន​រាជ​ការ​យួន​ប្តូរ​ឈ្មោះ​ជា​ភាសា​យួន។ ខេត្រ​នេះ​ត្រូវ​បាន​ប្តូរ​ជា​ច្រើន​លើក។ ខេត្រ​ខ្លះ​ត្រូវ​បាន​បញ្ចូល​​គ្នា​ជា​ខេត្រ​ថ្មី​មួយ ខេត្រ​ខ្លះ​ទៀត​បំបែក​ជា​ខេត្រ​ថ្មី។

ឈ្មោះខ្មែរ ជំនាន់​បារាំង មុន​ឆ្នាំ ១៩៧៥ សព្វថ្ងៃ
រោង​ដំរី តៃនិញ តៃនិញ តៃនិញ, ឡុង​និញ, ថាញ់អាញ់
អូរ​កាប់ កាប់សាំង​ហ្សាក់ ​វង់តាវ ​វង់តាវ
ព្រៃនគរ សាយ​ហ្គន សាយ​ហ្គន ហូជីមិញ
ទួល​តា​មោក ​ឆូ​យ៉ូវ​ម៉ូវ ប៊ីញឡុង សុង​ប៊ែរ
មាត់​ជ្រូក ចូវដុក ​​ឡុង​ស្វៀង អានយ៉ាង
ព្រះត្រពាំង ត្រាយិយ វិញប៊ីញ គីវឡុង
ទឹក​ខ្មៅ ​កាម៉ៅ ​អាន​ស្វៀង មិញហាយ
ពលលាវ បាក់លីវ បា​ស្វៀង
ស្រុក​ឃ្លាំង សុកទ្រាំង សុកទ្រាំង ហូវយ៉ាង
ព្រែក​ឬស្សី កាន់​ថឺ ផុង​ឌិញ កាន់​ថឺ
លង់ហោ វិញឡុង វិញឡុង វិញឡុង

ដកស្រង់៖ ប្រវត្តិសាស្រ្ត​ប្រទេស​កម្ពុជា ទំព័រ១៤៣-១៤៤
និពន្ធ​ និង​រៀប​រៀង​ដោយ​
លោក​ វង់ សុធារ៉ា និង​ លោក​ ណុប សុខា
(សាស្រ្តា​ចារ្យ​ដេប៉ាតឺម៉ង់​ប្រវត្តិវិទ្យា ស.ភ.ភ.ព ២)

About តា ម៉ាប់

ខ្ញុំគ្រាន់តែចង់ដើរលេង! I live and I travel!
This entry was posted in អត្ថបទ ប្រវត្តិវិទ្យា, អត្ថបទ ភូមិវិទ្យា and tagged , , , , , , , . Bookmark the permalink.

សាសង