ដំណើរ​កំសាន្ត​ខែត្រ​តាកែវ


កាល​ពី​ថ្ងៃ​សៅរ៍​ទី ២២ នេះ ក្រុម​​ខ្ញុំ​បាន​នាំ​គ្នា​ដ៏​រប៉េះរប៉ោះ​ចំនួន​តែ ៥ គ្រាប់​ម៉ង់​​ៗ (តាម៉ាប់, សណ្ដែកបណ្ដុះ, វ៉ានឌីស្សាញ និង ២ នាក់​ទៀត) ទៅ​លេង​ខែត្រ​តាកែវ ដែល​គោល​ដៅ​ទាំង​អស់​រួម​មាន​ រមណីយដ្ឋាន​ទន្លេបាទី សួន​សត្វ​ភ្នំ​តា​ម៉ៅ (ឥត​បាន​ទៅ ពេល​វេលា​ខើច) ប្រាសាទ​នាង​ខ្មៅ និង ភ្នំ​ជី​សូរ​ ។

ពួក​យើង​ចេញ​ដំណើរ​ពី​ភ្នំពេញ​​នៅ​ម៉ោង ៨ ព្រឹក ដោយ​ជួប​ជុំ​គ្នា​នៅ​ច្រមុះ​ជ្រូក​ស្ទឹង​មាន​ជ័យ ។ នៅ​ដល់​ ស្ពាន​ព្រែក​ជ្រៃ ស្រាប់​តែ ១ – ០ ម៉ូតូ​បែក​កង់ (មិន​​មែន​ម៉ូតូ​ខ្ញុំ​ទេ :D) ។

យើង​បន្ត​ដំណើរ​ទៅ​រហូត​ ហើយ​ក៏​បាន​ឈប់​ថត​រូប​ និង​ទិញ​កង្កែប​បោក​ផង​ដែរ (ឆ្ងាញ់​ណាស់​ បែប​មក​ពី​ខ្ញុំ​ខាន​ហូប​យូរ​ក៏​ថា​បាន :D) ។

រវល់​តែ​ជិះ​មិន​ជា​បាន​មើល​ឆ្វេង​ស្ដាំ​ស្រាប់​តែ​ហួស​ប្រាសាទ​នាង​ខ្មៅ ទាល់​តែ​បក​មក​វិញ​ ។ ជិះ​ចូល​ទៅ​ក្នុង​វត្ត​យើង​ឃើញ​ប្រាសាទ​ដែល​នៅ​សេសសល់​​តែ​ ២ ប្រាង្គ​នៅ​មុខ​យើង​តែ​ម្ដង ។ គួរ​ជា​ការ​ចម្លែក​ដែរ ប្រាង្គ​កណ្ដាល​​ដែល​ធំ​នោះ​ ​ផ្ដែរ​នៅ​ល្អ​​ ហើយ​មាន​ទ្វារ​ដែក​ចាក់​សោ​យ៉ាង​ជិត​​​ដែល​ធ្វើ​ឲ្យ​ពួក​យើង​ឆ្ងល់​ថា​មាន​អ្វី​នៅ​ក្នុង​នោះ ឯ​ប្រាង្គ​ខាង​ស្ដាំ​ដែល​តូច​ជាង​នោះ​ ផ្ដែរ​ខូច​ខាត​អស់​ហើយ នៅ​ខាង​ក្នុង​មាន​បាយសី និង យោនី​ដែល​បាក់​បែក ។ ឯ​ប្រាង្គ​ខាង​ឆ្វេង​ គឺ​បាត់​បង់​មិន​ឃើញ​សូម្បី​តែ​គ្រឹះ (ឬ​ក៏​មក​ពី​គេ​ធ្វើ​ខឿន​ថ្មី) ។

អាន​បន្ថែម និង ទស្សនា​រូប ប្រាសាទ​នាង​ខ្មៅ

ត​ពី​នេះ​ យើង​ចេញ​តាម​ខ្លោង​ទ្វារ​ខាង​កើត​វត្ត​សំដៅ​ទៅ​កាន់​ភ្នំ​ជីសូរ ។ គ្រាន់​តែ​ចេញ​ពី​វត្ត​ភ្លាម​ យើង​មើល​ឃើញ​ភ្នំ​ជីសូរ​ នៅ​ចម្ងាយ​មិន​ឆ្ងាយ​ប៉ុន្មាន​ដោយ​ជិះ​តាម​ផ្លូវ​លំ ។ នៅ​ដល់​ភ្នំ​ពី​ទិស​ខាង​លិច សភាព​នៅ​ទីនោះ​រាង​ស្ងាត់​បន្តិច​ ឃើញ​មាន​តែ​អ្នក​ស្រុក​ប៉ុណ្ណោះ (ឬ​ក៏​ពួក​យើង​មក​លឿន​ពេក) ។ ពួក​យើង​នាំ​គ្នា​ផ្ញើ​ម៉ូតូ​រួច​ដើរ​តាម​កាំ​ជណ្ដើរ​ប្រហែល​ជា​ ៤០០ កាំ ។ ឈប់​បន្តិច​នៅ​រោង​ម៉ែក្ម៉ាច (អ្នក​ក្រោម​ប្រាប់​មក​អញ្ចឹង) យើង​កុម្ម៉ង់​បាយ​ និង​ ម្ហូប​ទុក​ឲ្យ​ហើយ​ៗ បន្ត​ដើរ​ឡើង​ទៅ​លើ​ទៀត ។

ឡើង​ទៅ​ដល់​កំពូល​ដែល​ខ្ពស់​​បំផុត ឃើញ​មាន​ប្រាសាទ​មួយ​ដែល​ទើប​និង​ធ្វើ​ថ្មី (២០០៩) ។ សំណេះ​សំណាល​ និង ចាក់​គម្ពីរ​រួច​ក៏​នាំ​គ្នា​ដើរ​ចុះ​មក​ក្រោម​វិញ​ កាត់​ប្រាសាទ​ព្រះ​គោ​ព្រះ​កែវ ត​មក​ដល់​ព្រះ​ពុទ្ធ​រូប​ចូល​និព្វាន​ដ៏​ធំ​មួយ និង​ ចុង​ក្រោយ​បំផុត​ទៅ​ដល់​ប្រាសាទ​ភ្នំ​ជីសូរ​តែ​ម្ដង ។ យើង​ក៏​បាន​រក​​ឃើញ​ដង្ហើម​ភ្នំ​ផង​ដែរ​ (ដូច​មនុស្ស​ដក​ដង្ហើម​ដែរ) ។ និយាយ​រឿង​បាយ​ ម៉ែក៉្មាច​ដាក់​មាន់​ឲ្យ​ពីរ (ថា​យក​តែ​មួយ​ទេ) តែ​សុំទោស ៥ នាក់​ មាន់​ ២ ដូច​ជា​អស្ចារ្យ​ម៉្យាង​ដែរ ។

អាន​បន្ថែម​ និង​ ទស្សនា​រូប ក្រុម​ប្រាសាទ​ភ្នំ​ជី​សូរ

ប្រហែល​ជា​​ម៉ោង ១២ កន្លះ​ ក៏​នាំ​គ្នា​ត្រឡប់​មក​កន្លែង​បាយ​វិញ ហើយ​បន្ត​ចុះ​ពី​លើ​ភ្នំ​វិញ​​ដើម្បី​ទៅ​រក​ សែន​និមល និង សែន​រវាំង​ (សែន​ភូវាំង) ទៀត ។ សែន​និមល​ និង សែន​រវាំង​ នេះ បើ​យើង​ចុះ​តាម​ជណ្ដើរ​បុរាណ​ គឺ​ជិត​ទេ តែ​បើ​ជិះ​ម៉ូតូ​រក​វិញ​ត្រូវ​ក្រវែល​ប្រហែល​ជា ៥ គ.ម​ ដែរ ។

ទម្រាំ​ចេញ​មក​ដល់​ផ្លូវ​ជាតិ​លេខ​ ២ វិញ​ម៉ោង​ប្រហែល​ជា ៣ កន្លះ​បាត់​ទៅ​ហើយ ដោយ​មិន​អាច​ទៅ​កន្លែង​ដែល​សេស​សល់​ទាំង​ ២ បាន​​ក៏​នាំ​គ្នា​ទៅ​ ទន្លេ​បាទី ។ នឹក​ដល់​ទន្លេ​បាទី ខ្ញុំ​ចង់​ស្បថ​ថា​លែង​ទៅ​ទៀត​តែ​ម្ដង ។ ចូល​ទៅ​ដល់​ភ្លាម​ត្រូវ​បង់​ថ្លៃ​ម៉ូតូ ៣០០០៛ (មិន​មែន​រឿង​ដែល​ត្រូវ​រអ៊ូ) ។ យើង​មិន​បាន​នាំ​គ្នា​ទៅ​ជិះ​ទូក ឬ​ហូប​ម្ហូប​អ្វី​នោះ​ទេ គឺ​ចង់​ទៅ​ទស្សនា​ និង​ថត​រូប​ប្រាសាទ​តា​ព្រហ្ម និង ប្រាសាទ​យាយ​ពៅ​តែ​ប៉ុណ្ណោះ ។ អ្វី​ដែល​រំខាន​ចិត្ត​នោះ​ គឺ​ក្មេង​ៗ​ ដែល​មក​រោម​​តាំង​ពី​យើង​មិន​ទាន់​ចុះ​ពី​លើ​ម៉ូតូ សុំ​ពួក​យើង​ឲ្យ​ទិញ​ទាន​ធូប​បូជា​ព្រះ (មិន​មែន​កំណាញ់​តែ​​ពិបាក​ទទួល) តែ​រឿង​ដែល​យ៉ាប់​ភ្នែក​បំផុត​ គឺ​អ្នក​សុំ​ទាន​ដែល​សុទ្ធ​តែ​ជា​មនុស្ស​ប្រុស​ពេញ​កម្លាំង​មក​សុំ​លុយ​ត្រុក​ៗ (មិន​ឲ្យ​មិន​ចេញ) យក​ទៅ​ផឹក​ស្រា ។

ប្រាសាទ​តា​ព្រហ្ម​ មាន​ទំហំ​ធំ​ជាង ​ប្រាសាទ​យាយ​ពៅ ហើយ​ក៏​មាន​ចម្លាក់​​ប្លែក​ៗ​ ផង​ដែរ ។ នៅ​លើ​ផ្ដែរ​ប្រាង្គ​កណ្ដាល​មាន​ឆ្លាក់​ជា​ព្រះ​ពុទ្ធ​ចូល​និព្វាន ឯ​នៅ​ខាង​ក្នុង​វិញ លិង្គ​ ត្រូវ​បាន​គេ​កែ​ប្រែ​ទៅ​ជា​ព្រះ​ពុទ្ធ​រូប ។ ប្រាសាទ​យាយ​ពៅ មាន​តែ​​មួយ​ប្រាង្គ​ហើយ​ក៏​មិន​ឃើញ​មាន​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​​នោះ​ដែរ ។

អាន​បន្ថែម​ និង ទស្សនា​រូប ក្រុម​ប្រាសាទ​​ទន្លេបាទី

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

About តា ម៉ាប់

ខ្ញុំគ្រាន់តែចង់ដើរលេង! I live and I travel!
This entry was posted in កំណត់សរសេរ តាម៉ាប់, ដំនើរកំសាន្ត and tagged , , , , , , , . Bookmark the permalink.

78 Responses to ដំណើរ​កំសាន្ត​ខែត្រ​តាកែវ

  1. បើអោយ​ខ្ញុំទាយ… ២នាក់ទៀត​ គឺ​ច្បាស់​ជា​សក់វែង​ហើយ… 😀

  2. អរគុណតាម៉ាប់… ខ្ញុំឮហៅសណ្តែកបណ្តុះ ស្មាន​តែគាត់​ទាបស្រឡះ កន្ទុបៗ​ ដូចសណ្តែក​បណ្តុះ ដែល​គេ​បណ្តុះ​ក្នុង​ក្អម 😀 … ឬក័​ខ្ញុំ​ស្មាន​តែ​គាត់​ខ្ពស់ចោងណោង ស្តើង វែង ​ដូច​​សណ្តែក​បណ្តុះ​ស្រុះ​ដាក់​គុយ​ទាវ!…។ តែ… អោយ​តែ​សណ្តែក​បណ្តុះ ច្បាស់​ណាស់គឺ សស្គុស តាម៉ង… (និយាយ​គ្នា​តែ​ពីរ​នាក់​​បាន​ហើយ​តាម៉ាប់ កុំអោយ​សណ្តែក​បណ្តុះ​ឮ!…​)

  3. vsthea ថា:

    កង្កែបបោកពិតជាឆ្ងាញ់ណាស់តាម៉ាប់ ឃើញហើយរមួលពោះ​តែម្តងហើយ ។

  4. vsthea ថា:

    ពេញចិត្តកង្កែបបោកជាងគេ លេបទឹកមាត់រាប់ភ្លេចទៅហើយ

    • ចុះ​នៅឦសាន​មិន​មាន​គេ​ធ្វើ​លក់​ទេ​ឬ​បង?

    • vsthea ថា:

      ស្រុកនេះពិបាកញ៉ាំណាស់តាម៉ាប់ កង្កែបបំពងគេវិញ គេបំពងទាំងស្បែក​បងមិនហ៊ានញ៉ាំទេ ចំណែកកង្កែបបោកវិញ ដូជជាមិនដែលប្រទះភ្នែកសោះ ។ កំពុងតែគិតថា ធ្វើកង្កែបបោក​លក់​នៅទីនេះ តែមិនដឹងថាលក់ដាច់អត់ទេ ។ ​

    • ស្រុកពី​រ​ជិត​គ្នា​មិន​ប្រាកដ​ថា​ឆ្លង​គ្នា​មែន ។ ចុះ​ឲ្យ​បង​ប្រុស​ទៅ​ឆ្លុះ​កង្កែប​ឬ​បង?

    • កង្កែបបោបទេ! ដើរនេះគ្មានប្រណីចិត្តអ្នកអានបន្តិចឡើយលោកអើយ! (លួចស្ទីល) 😀

    • បោប ឬ បោក ? យី​ ម៉េច​ក៏​យក​អាវុធ​ខ្ញុំ​មក​ចាក់​ខ្ញុំ​វិញ​អញ្ចឹង ? ប្រយ័ត្ន​ខ្ញុំ​ប្ដឹង​ណា​បង !

    • កង្កែបបោបមែនណា៎ តែខ្ញុំខ្ជិលសរសេរណាស់ ក្នុងវចនានុក្រម ប្រើកង្កែបបោប

    • អរគុណម្ចាស់បង​ដែល​បាន​ប្រាប់​ពាក្យ​ត្រូវ ៕

    • ស្តេចល្ខោនបាសាក់មួយពូជ

    • ហាក ម៉េចអញ្ចឹង? បានន័យ​ថា​ម៉េចរ៉ូវ?

    • រាស្រ្តសុទ្ធ តែប្រើពាក្យស្តេច គឺមានតែស្តេចក្នុងល្ខោនបាសាក់ទេ គ្មានរាស្ត្រណាហ៊ានប្រើពាក្យស្តេចឡើយ។

    • ម្ចាស់បងនេះចេះតាមបងកល្យាណនឹង ។

    • ខុសមកពីខ្ញុំដដែល

    • ធម្មតា​មេមិនចេះ​ខុស​ទេ ខុស​តែកូនចៅ​ ម្ដងនេះ​មេ​សុំខុស​ 😀

    • vsthea ថា:

      យើស ឆ្ងាញ់ត្រង់ថា ស្តេចល្ខោនម៉ាពូជហ្នឹងហ្មង ! កល្យាណ​តែបងថា តាម៉ាប់​អាច​មិនទាន់​សម័យ​ល្ខោន​បាសាក់​តាមវាលស្រែ​ទេមើលទៅនោះ ។ ចំពោះ​រឿងឆ្លុះ​កង្កែប កំពុងតែ​ចរចារជាមួយ​បងប្រុស​ឱ្យទៅឆ្លុះដូចតាម៉ាប់​និយាយ​ដែរហ្នឹងណ៎ា ដើម្បី​កុំ​ឱ្យ​បែកលុយ គិៗៗៗៗៗ

    • ទាល់យូរបានឥត​ទាន់ កាល​ណុង​ខ្ញុំ​អាយុប្រហែល ១៥ ឆ្នាំ ទៅ​ស្រុក​នៅ​ឯ​ស្រែ កាន់អង្គ មានរោង​១​និងគេដែរ ល្ងាចឡើងទៅលេង​ចាប់​ឆ្នោត​លេខ​យក​តុក្កតា​ចាញ់​​បោកអ្នក​លក់​អស់​ជិត​ ១០,០០០៛ ហើយ​ដល់​យប់​វេច​កន្ទេល​ទៅ​វាល​ស្រែចំហៀង​វត្ត​ចាំ​មើល​ល្ខោនកំពង់ចាម (ល្ខោន​កំពង់ចាម​ល្បី​ល្បាញ​ណាស់ ដែល​ស្រុក​ខ្ញុំ​នោះ​នៅ​ខែត្រ​ព្រៃ​វែងទេ) ។

    • យី ចុះក៏ពូកែគិតរកស៊ីម៉្លេះបង? ដល់ថ្នាក់ឱ្យបងទៅឆ្លុះកង្កែប បើខ្ញុំជាបងប្រុសវិញ​បានដៃដើរលេងយប់ឱ្យអស់ចិត្ត មកវិញទិញកង្កែប ផ្សារផ្ញើទៅរួចខ្លួន។
      នៅស្រុកសណ្តាន់ និងប្រាសាទសំបូរ ឯកំពង់ធំ អ្នកស្រុកលើគេចាប់កង្កែបបាន អារក រួចបូតនឹងអំបិលដាក់បំពង សម្រាប់អ្នកក្លែមទឹកត្នោតជូរ ចេញក្រឡាដូចពស់។ មានម្តងខ្ញុំត្រូវគេហៅជាកិត្តិយសទៅផឹកទឹកត្នោតជូរផ្ទះមេឃុំ ហើយគេដាក់កង្កែប ហ្នឹងមកគេហុចឱ្យកាលណាងាកៗខ្ញុំបេះដាក់ឱ្យឆ្កែអស់ហើយបេះត្របែកមកហូបជំនួស ឆ្ងាញ់អស់ទាស់ម៉ង មកដល់ផ្ទះសឹងមិនទាន់។

    • គំនិត​បង​កល្យាណ​ចង់​បបួល​បង​ប្រុស​ទៅសូល​ហ្មង ហាហាហា (និយាយ​លេងទេ មិនដឹង​បង​ប្រុស​មុខ​យ៉ាង​ម៉េច​ផង?)

      មកផ្ទះ​ដោយ​សារ​ខ្ពើម​កង្កែប ឬ ដោយ​សារ​ទឹក​ត្នោត​ជូរ​ឆ្ងាញ់ !

    • vsthea ថា:

      មកបញ្ចេះ​បងប្រុស​ឲ្យខូចទៀតហ្នស់ អារឿង​ទៅឆ្លុះ​កង្កែប​មិនប៉ុន្មានទេប្រហែលជាព្រមទៅ តែ​ទាស់​ត្រង់​ថាយក​មកហើយ​នោះ តើអ្នកណាជាអ្នកសម្លាប់សត្វទាំងនោះ? ថ្ងៃមុន​ទៅលេងបឹងនាំ​គ្នា​រើសខ្យង​គិតថា​យកមកស្ងោរ តែ​មិនបាន​ស្ងោរភ្លាមទេ ទុកមួយយប់សិន​ឲ្យវាអស់ដី ។ ព្រឹកឡើង​ជួល​ខ្ញុំ​ប៉ុន្មាន ឬ អត់អីស៊ី​ដាច់ពោះ​ក៏​មិនហ៊ានស្ងោរវាដែរ ព្រោះមើលទៅ​ខ្យង​កំពុង​តែ​វារឲ្យរងើមពេញ​ចានដែក ។ ល្ងាចបន្តិចនាំគ្នាទាំងបួននាក់យកទៅព្រលែង​ហើយ​ក៏សុំខមាទោស​វា ដែលប្រមាថជីវិតពួកវា(សង្ស័យតែមានអ្នកអានហើយកំពុងតែសើចហើយមើលទៅ) ។

    • ខ្ញុំ​ឥត​ចេះ​ធ្វើ​ដែរ​ចេះ​តែ​អារ​ក​មាន់ 😀 ធ្វើម៉េចទេដោះទ័ល ដូច​បុគ្គលិក ស២១ គាត់ថាគាត់​ធ្វើ​តាម​ ឌុច បើ​មិន​ធ្វើ​តាម​ មិត្ត​ឌុចៗ ធ្វើ​គាត់​វិញ ។ ដើម្បី​រស់ (និយាយ​បែប​យក​រួច​ខ្លួន) ។

    • ខ្ញុំសើចបងមែន ទាំងមិនទាន់បានអានដល់ក្រោមផង។ បង និងក្មួយៗកុំសូវញ៉ាំពេកខ្យងហ្នឹង មេរោគលេខ១ ហើយអ្នកនាំឈឺក្រពះ។ ចាំលើកក្រោយរើសបានទុកឱ្យខ្ញុំ!!!

    • ចាំតែហ៊ានតើតាម៉ាប់ លេងម៉ាកប្រពន្ធទារមកចាំដឹកប្តីដល់ កន្លែងផឹកអីចឹងនោះ អត់ហ៊ានរ៉េ។
      មកផ្ទះដោយសារទឹកត្នោតជូរពោះទទេជាមួយត្របែក។

    • នេះ​ដោយ​សារ​ប្រពន្ធ​ស្រលាញ់ប្ដី ហាហាហា យាយម៉ាប់ ខ្ញុំ​មិន​ចាំ​បាច់​ដល់​ថ្នាក់​នឹង​ពេកទេ 😛

    • សើចសិនទៅម្ចាស់អូន តិចទៀតបានដឹងច្បាស់ថា យាយម៉ាប់ស្រឡាញ់ដល់កម្រិតណា ចាំតែការរួចទៅ ចាំអ៊ុតអ្នកសើច ។ ង៉ាស់ៗៗៗ

    • ខ្ញុំដឹង​ពី​ពេល​នេះ​ហើយ ដូច្នេះ​បាន​ខ្ញុំ​សង្ឃឹម​ថា​ការ​រួច​គាត់​កែប្រែ​មក​ជា​ធូរ​ខ្លះ ហេហេហេ

  5. រ៉ាយរ៉ាប់ រៀបរាប់ អស់អាចម៍​អស់នោម​ ម៉ងហើយនីស ហាហាហា 😛

  6. vsthea ថា:

    ភ្លេចមើលកន្លែងគេជុំគ្នាមុននឹងចេញ​ដំណើរក្បែរផ្ទះបងសោះ ម៉េចក៏បង​មិនដឹង​អញ្ចឹង ?

    • បានអីដឹង​បើ​ខ្ញុំ​មិនដឹង​ផ្ទះ​បង​នៅ​ឯណា​ផង អញ្ចឹង​ដល់​បងទៅ​ឦសានទៅនរណា​នៅ​ផ្ទះ​នេះ ?

    • vsthea ថា:

      រស់នៅ​ពឹងខ្លួន​ពឹងប្រាណ​ជាមួយ​ម៉ាក់ទេ តាម៉ាប់អើយ ។​ពេលនេះ​មិនទាន់មាន​ផ្ទះ​ផ្ទាល់ខ្លួន​ទេ កំពុង​តែគិត​ថាសន្សំ​លុយពី​ការលក់​កង្កែបបោប (ដូចជាពិបាកនិយាយម៉េចទេ ធ្លាប់តែហៅ​ថាកង្កែបបោក) យកមកទិញ​ផ្ទះ មិនដឹងឆ្នាំណា​បានផ្ទះ​នៅនឹងគេលោកអើយ ?

    • ទិញ​បាន​នៅ​ស្រុក​ស្រែហើយចាប់​ផ្ដើម​ទ្រង់ទ្រាយ​ធំ​ចិញ្ចឹម​កង្កែប​តែ​ម្ដង ។

ទំលាក់ មួយចំលើយតប ទៅ vsthea បោះ​បង់​ការ​ឆ្លើយ​តប