ដី​ខ្មែរ​ដែល​បាត់​​ទៅសៀម


ការ​ទន្រ្ទាន​ទឹក​ដី​ខ្មែរ​ពី​សំណាក់​សៀម​មាន​២​ដំណាក់​កាលគឺ៖

  • ការ​ទន្ទ្រាន​ទឹក​ដី​ពី​សំណាក់​សៀម​ក្នុង​ដំណាក់​កាល​ទី​១​នៃ​សម័យ​ឧត្តុង្គសៀម​គ្រាន់​តែ​​ជួយ​ច្បាំង​ក្សត្រ​ខ្មែរ​ឲ្យ​បាន​សោយរាជ្យ ឬ​ច្បាំង​ដើម្បី​ដណ្តើម​ស្រុក​ខ្មែរ​ជា​ចំណុះ​ប៉ុណ្ណោះ​។
  • ឯ​ដំណាក់​កាល​ទី​២ សៀម​បាន​ឈាន​មួយ​កម្រិត​ទៀត​ ដោយ​លៃ​លក​យ៉ាង​ណា​ឲ្យ​មាន​មន្ត្រី​ខ្មែរ ឬ​ក្សត្រ​ខ្មែរ​ដែល​និយម​សៀម​ទៅ​កាន់​អំណាច​នៅ​ក្នុង​​ស្រុក​​ខ្មែរ​តែ​ម្តង ព្រោះ​សៀម​បារម្ភ​ខ្លាច​ស្រុក​​ខ្មែរ​បាន​ទៅ​យួន

នៅ​រជ្ជកាល​ស្តេច​អង្គ​អេង (គ.ស ១៧៩៤ – គ.ស ១៧៩៦) មន្ត្រី​បែន​បាន​ក្បត់​ហើយ​ទូល​ស្តេច​សៀម​ពុទ្ធ​យ៉ត​ហ្វា​ចូឡាលោក​ថា «ខ្ញុំ​ព្រះ​ករុណា​ប្រាថ្នា​​ចង់​​ឲ្យ​ខេត្រ​បាត់ដំបង និង​ខេត្រ​សៀមរាប​ភ្ជាប់​ទៅ​នឹង​ទឹក​ដី​សៀម។ បើ​ព្រះ​អង្គ​មិន​ទាស់​ព្រះ​ហរទ័យ​ទេ​ សូម​ផ្ញើ​រាជ​សារ​ព្រម​ទាំង​ឡាយ​ព្រះ​ហស្ថ​ផង​ ថ្វាយ​ទៅ​ស្តេច​អង្គ​អេង។ ព្រោះ​ដោយ​អនុភាព​របស់​ព្រះ​អង្គ​ ស្តេច​ក្រុង​កម្ពុជា​នឹង​ខ្លប​ខ្លាច​ហើយ​ព្រម​ប្រគល់​ខេត្រ​ទាំង​ពីរ​មក​សៀម​ជា​ពុំ​ខាន​ឡើយ»។

ខេត្រ​ទាំង​​ពីរ​ក៏​ធ្លាប់​ក្នុង​កណ្តាប់​ដៃ​សៀម​នៅ​ឆ្នាំ​១៧៩៥​ទៅ នៅ​ឆ្នាំ​ដដែល​នោះ​​ស្តេច​អង្គ​អេង​ក៏​យាង​ទៅ​ស្រុក​សៀម​​ដើម្បី​ទាម​ទារ​ខេត្រ​ទាំង​ពីរ​នោះ​មក​វិញ ដោយ​យល់​ព្រម​ជា​មួយ​គ្នា​ថា សៀម​នឹង​កាន់​កាប់​ខេត្រ​ទាំង​ពីរ​នោះ​ដរាប​ដល់​ស្តេច​ចូឡាលោក​ចូលទីវង្គត។ ជា​អកុសល​ ស្តេច​អង្គ​អេង​សុគត​មុន​ស្តេច​សៀម​បាត់ទៅ ឯ​ខេត្រ​ទាំង​ពីរ​នោះ​រួម​និង​ ភាគ​ខាង​ជើង​ខេត្រ​កំពង់ធំ (ខេត្រ​ព្រះ​វិហារ​បច្ចុប្បន្ន) ត្រូវ​សៀម​ប្រវ័ញ្ច​យក​រហូត។

នៅ​ឆ្នាំ​១៨១៤​ សៀម​បាន​រំលោភ​យក​ខេត្រ​ម្លូ​ព្រៃ​ ទន្លេ​រពៅ និង​ស្ទឹង​ត្រែង​ ដោយ​ចូល​មក​កាន់​កាប់​ដោយ​ត្រង់​ៗ​តែ​ម្តង។ ទឹក​ដី​ខ្មែរ​ដែល​បាត់​បង់​ទៅ​​ក្នុង​ដៃ​សៀម​ជា​ស្ថាពរ​មាន​ទំហំ​ជាង ៦០,០០០ គ.ម​ ក្រឡា​ ដែល​រួម​មាន​ចំនួន​១២​ខេត្រ៖

១. នគរ​រាជ​សីមា
២. បុរីរម្យ
៣​. សុរិន្ទ
៤. ធនបុរី
៥. សិរីសាកេត
៦. ស្ទឹង​ជ្រៅ
៧. ចន្ទបុរី
៨. គោក​ខណ្ឌ
៩. បស្ចឹម​បុរី
១០. ក្រាត
១១. សង្គិត
១២. អ៊ូប៊ុន

ដកស្រង់៖ ប្រវត្តិសាស្រ្ត​ប្រទេស​កម្ពុជា ទំព័រ១៤៥-១៤៦
និពន្ធ​ និង​រៀប​រៀង​ដោយ​
លោក​ វង់ សុធារ៉ា និង​ លោក​ ណុប សុខា
(សាស្រ្តា​ចារ្យ​ដេប៉ាតឺម៉ង់​ប្រវត្តិវិទ្យា ស.ភ.ភ.ព ២)

About តា ម៉ាប់

ខ្ញុំគ្រាន់តែចង់ដើរលេង! I live and I travel!
This entry was posted in អត្ថបទ ប្រវត្តិវិទ្យា, អត្ថបទ ភូមិវិទ្យា and tagged , , , , , . Bookmark the permalink.

13 Responses to ដី​ខ្មែរ​ដែល​បាត់​​ទៅសៀម

  1. Horm Sanghy ថា:

    តាម៉ាប់ អ៊ុប៊ុន ត្រូវនឹងពាក្យខ្មែរថា ឧប្បល

  2. Nataro ថា:

    នគររាជ= នគររាជសីមា
    សួរិន្ធ= សូរិន្ទ
    សិរីសាកេត= ស៊ីសាកេត
    ច័ន្ទបុរី= ច័ន្ទបុរី
    បស្ចឹមបុរី= ផ្រាចីបូរី
    សង្គឹត
    បុរីរម្យ= បុរីរ៉ាម
    ធនបុរី= ថតបុរី
    ស្ទឹងជ្រៅ
    គោកខ័ណ្ឌ
    ត្រាច= ត្រាត
    អ៊ូប៊ុន=អ៊ូប៊ុន

  3. Nataro ថា:

    គោកខ័ណ្ឌ= ខែត្រខនកេន

  4. Nataro ថា:

    ហាស់ហា…. ហួសនឹងគិតទៅហើយ ខេត្តគេស្រុកគេ ប្រវត្តិសាស្ត្រឈឺចាប់ឈើចាក់ធ្មេញអីទៀត? ស្មានតែបានមកវិញងាយ ស្រួលមិនស្រួល ស្រួលខ្មែរអស់មនុស្សក៏មិនទាន់បានដីចាស់មកវិញផង!

    • មិនទៅគិតអីទេ គ្រាន់សរសេរ​ទុក​ជា​ឯកសារ !​ រក្សា​ ១៨១.០៣៥ ណឹងឱ្យតែគង់ទៅ ឥឡូវបែប​បាត់​តិច​ទៀត​ហើយ ព្រោះ​ថា​ដូរ​ភូមិ​ផង !

    • Nataro ថា:

      គេខិតតែ១មីលីម៉ែត្រក្នុងមួយថ្ងៃ គិតតាំងពី៧៩មកឥឡូវ ចូលប៉ុន្មានមីលីម៉ែត្រហើយចុះ ១៨១.០៣៥ មានតែក្នុងក្រដាស បើដីពិតវិញ ស្មើហ្នឹងឲ្យកោត!

ទំលាក់ មួយចំលើយតប ទៅ Nataro បោះ​បង់​ការ​ឆ្លើយ​តប